Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ទូច សុខៈ នាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ តាមរយៈស្នងការខត្តកណ្តាល  ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ២០គ្រួសារ នៅស្រុកព្រះស្ដេច

ខេត្តព្រៃវែង៖ លោក ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច ព្រមទាំងក្រុមការងារនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី តាមរយៈលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋទីទាល់ក្រជាក់ស្ដែងនៅមូលដ្ឋានហើយពិតជាកំពុងជួបការលំបាកខាងជីវភាពពិតប្រាកដចំពោះមុខចំនួន២០គ្រួសារ ស្ថិតនៅក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកមេឃុំក្រាំងស្វាយ បានថ្លែងអំណរគុណនិងសម្ដែងនូវការសប្បាយរីករាយក្នុងឱកាសដែលលោក ទូច សុឃៈ ព្រមទាំងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសំភី តាមរយៈលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមកចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រជាក់ស្ដែងនៅមូលដ្ឋានចំនួន២០គ្រួសារនៅថ្ងៃនេះ។

ក្នុងឱកាសនោះលោក ទូច សុឃៈ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេចបានថ្លែងថា តាមពិតទៅក្រុមការងារអភិវឌ្ឍយុវជនកម្ពុជាខេត្តព្រៃវែងនេះគឺមិនសំដៅលើការចែកអំណោយនោះទេ គឺយើងចូលរួមអភិវឌ្ឍន៍យុវជនតាមរយៈការបណ្តុះបណ្តាល សមត្ថភាពជំនាញ និងជួយជ្រោមជ្រែងការសិក្សានិងមុខរបរផ្សេងៗ និងចែកតែគំនិតទេ ប៉ុន្តែជាក់ស្តែងនៅស្រុកព្រះស្តេចនេះ ក្រុមការងារបានចុះមកចែកពូជមាន់ចិញ្ចឹម ពូជបន្លែ និងជួយមកដាំដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។ លោកបន្តថា ក្រោយពីលោកបានជម្រាបជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានគរបាលខេត្តកណ្តាលពីទុកលំបាក់របស់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាត លោកក៏បានផ្ដល់អំណោយនេះមកចែកជូន។

លោក ទូច សុខៈ បានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់ក្រុអ្នកនយោបាយអគតិមួយចំនួនដែលបានធ្វើញត្តិដាក់ទៅរដ្ឋាភិបាលអូស្រាលីឲ្យឈប់ទិញអង្ករពីប្រទេសកម្ពុជា។ លោកបន្តទៀតថា នេះមិនមែនជាអ្នកនយោបាយដែលធ្វើឲ្យប្រជាកសិករមានជីវភាពធូរធារទេ តែជាទង្វើដ៏អគតិបំផុត បើធ្វើនយោបាយដើម្បីតែបំផ្លាញ់ប្រជាជន បំផ្លាញ់ប្រជាកសិករយ៉ាងដូច្នេះ មិនមែនជាអ្នកនយោបាយត្រឹមត្រូវទេ គឺធ្វើនយោបាយគិតតែពីប្រយោជន៍ខ្លួនឯង ដើម្បីបានកៅអី បានអំណាចតែប៉ុណ្ណោះ ក្នុងគោលបំណងធ្វើឲ្យប្រជាកសិករចលាចល។

ជាថ្មីម្ដងទៀត លោក ទូច សុឃៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងក៏សូមថ្លែងអំណរគុណចំពោះលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលឧបត្ថម្ភជា អង្ករ ទឹកត្រី ទឹកសុីអុីវ មី ទឹកសុទ្ធ និងថវិកាមួយចំនួន។

គួរជម្រាបថាអំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន៖-អង្ករ១បេតូច,-ទឹកត្រី១យួ,-ទឹកស៊ីអៀវ១យួ,-មី១កេស,-ទឹកសុទ្ធ១យួនិង-ថវិកា៤ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More