Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្តាយណាស់! ឃើញលោកចោរហើយ តែចាប់មិនបាន ! 

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេច យកទៅផ្ញើប្លុងចោលនៅក្បែរមន្ទីពេទ្យកាល់ម៉ែត ម្ចាស់តាមរកតាមប្រព័ន្ធ GPS ឃើញម៉ូតូ ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋាន និង ចាំពួនមើល ពេលជនសង្ស័យមកយកម៉ូតូវិញ ខណៈដែលជនសង្ស័យកំពុងអូសយកម៉ូតូ បានឃើញសមត្ថកិច្ច ដឹងខ្លួន រត់គេចខ្លួប បង្កអោយមានភ្ញាក់ផ្អើល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ២០២០ នៅកន្លែងផ្ញើម៉ូតូក្បែរមន្ទីពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូ ឈ្មោះ យុន វិរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងឈូកសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃ២០ វិច្ឆិកា ២០២០ ក្រោយត្រឡប់មកពីធ្វើការវិញបានយកម៉ូតូរបស់ខ្លួនម៉ាក Icon ពណ៌ក្រហមសេរី ២០១៩ ពាក់ស្លាក លេខ ភ្នំពេញ 1TM-3686 ទុកក្នុងផ្ទះដោយចាក់សោរត្រឹមត្រូវ លុះម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី២១ វិច្ឆិកា២០២០ ក្រោកពីដេកទើបដឹងបាត់ម៉ូតូខាងលើតែម្តង។

ម្ចាស់ម៉ូតូបានបន្តថា ក្រោយពីដឹងបាត់ម៉ូតូ គាត់បានប្តឹងសមត្ថកិច្ចមូលដ្ឋាន រួចតាមរកម៉ូតូខាងលើតាមប្រព័ន្ធGPS

បានឃលញម៉ូតូ នៅកន្លែងផ្ញើម៉ូតូនៅក្បែរមន្ទីពេទ្យកាល់ម៉ែត ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានពួនខ្លាំ មើលលុះដល់រសៀលថ្ងៃខែឆ្នាំដដែល ឃើញជនសង្ស័យមកយកម៉ូតូក៍ស្រែកចោរ និងដេញចាប់ពេលនោះជនស្ស័យឃើញ សមត្ថកិច្ច ដល់ ព្យាយាមរត់គេចខ្លួនបាត់តែម្តង។

ប្រភពបង្ហើបប្រាប់ថា ក្រុមជនសង្ស័យខាងលើ មានសៀតកាំភ្លើងខ្លី ជាប់នៅចង្កេះផង៕

បច្ចុប្បន្ន ម៉ូតូខាងលើ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញហើយ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More