Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆេះផ្ទះ អស់២ខ្នង នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ!

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៦ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង៤០នាទី មានគ្រោះអគ្គីភ័យមួយ បានកើតឡើង ស្ថិតនៅក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីនេះ បណ្តាលអោយឆេះផ្ទះចំនួន ០៤ខ្នង (២ខ្នងផ្ទះ ឆាបឆេះទាំងស្រុង និង ២ខ្នងផ្ទះទៀត ឆេះខូចខាតជញ្ជាំងផ្ទះ ) មូលហេតុបឋម គឺមកពីការឆ្លងចរន្តអគ្គិសនី។

ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមមាន លោកអភិបាលរងខណ្ឌ លោកអធិការខណ្ឌនិងសហការី កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់។

ហេតុការណ៍ខាងលើនេះ មានការជួយអន្តរាគមន៍ពន្លត់ពី រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានី រថយន្តរបស់សាលាខណ្ឌប្ញស្សីកែវ រថយន្តរបស់ក្រុមហ៊ុន ហ្គេនប្ស៊ឺត និងរថយន្តរបស់ក្រុមហ៊ុនសាវីមិច សរុបចំនួន ១៤គ្រឿង ដោយបានប្រើប្រាស់ ទឹកអស់ ១១ គ្រឿង រហូតធ្វើអោយអគ្គីភ័យនេះ រលត់ទាំងស្រុងនៅម៉ោង១៤ និង ៣០នាទី នៅថ្ងៃខែឆ្នាំដដែល ។

សូមបញ្ជាក់ថា គ្រោះអគ្គីភ័យខាងលើនេះ មិនបានបណ្ដាលអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត និងរបួសឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More