Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាប់លោកចោរជំនាញខាងគាស់ផ្ទះ បញ្ជូនទៅតុលាការ!

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​វេលា​ម៉ោង​១១ ​និង៥០នាទី មុននេះ​ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ លោកវ​រសេនីយ៍ឯក​ ​លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារ​នគរបា​លព្រហ្មទ័ណ្ឌ​ បានដឹកនាំកម្លាំងការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានស​ហ​ការណ៍​ជាមួយនគរបាលក្រុង បាត់ ដំបងស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន​ជនសង័្ស​យ​ម្នាក់ នៅចំណុចភូមិទួលតាឯក សង្កាត់ ​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ក្នុងករណីគាស់ផ្ទះចូលលួច​ទ្រព្យស​​ម្បត្តិប្រជាពលរដ្ឋឈ្មោះ​អ៊ូច សា​លូន ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួល​តាឯក​ សង្កាត់​ទួល​តាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី២០​ ខែ​វិច្ឆិកា​ឆ្នាំ​២០២០ វេលាម៉ោង​១០ និង​០០នាទីព្រឹកក្នុង​ខណៈជនរងគ្រោះមិនបាន​នៅ​ផ្ទះ។

ជនសង័្សយ ឈ្មោះរស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភូមិទួលតាឯក សង្កាត់​ទួល តា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។

ទ្រព្យសម្បត្តិដែលដកហូតបានជាបឋមរួម​មាន៖

កាបូបដៃតូចចំនួន១ មានខ្សែដៃពណ៌ទឹកប្រាក់ ១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយចំនួន១ ។

សមត្ថកិច្ច កំពុងធ្វេីការ​ ស្រាវ​ជ្រាវបន្ត និងរៀបចំសំណុំរឿងបញ្ជូនទៅ​កាន់​សាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More