Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ តៃកុងរត់បាត់ ករណី ក្រឡាប់រថយន្តនៅ ឃុំតាតៃក្រោម

ខេត្តកោះកុង៖ អធិការដ្ឋាននគរបាល ស្រុកកោះកុង បានបញ្ជាក់ថា នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង២៣នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បើករថយន្តក្រឡាប់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ប្រភពបញ្ជាក់ថា ករណីខាងលើ បណ្តាលមកពីបើកលឿនចុះចំណោទត្រង់ចំនុចផ្លូវកោង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់កាវផ្លូវ ។

រថយន្តបង្កម៉ាក់ ហ៊ីយានដាយ ប្រភេទរថយន្តស្ទូច ពណ៌ស ពាក់ស្លាក់លេខកំពង់ស្ពឺ 3A-1158 អ្នកបើបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់) រួមដំណើចំនួនចំនួន ៤នាក់ ស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់២នាក់ប្រុស (មិនទានស្គាល់អត្តសញ្ញាណ)។

ក្រោយពេលកើតហេតុកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម ចុះអន្តរាគមន៍កំពុងជួយសង្រ្កោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេត្យបង្អែកខេត្តកោះកុង និងសាកសពជនរងគ្រោះកំពុងរងចាំបងប្អួនសាច់ញាត់ ធ្វើកំណត់ហេតុប្រគល់ធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More