Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម្នាក់ចាប់បាន នៅស្រុកត្រាំកក់ ម្នាក់ទៀត ចាប់នៅស្រុកសំរោង

ខេត្តតាកែវ៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថខេត្តតាកែវ ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួន។

បើយោងតាមការបញ្ជាក់ពី លោកអនុសេនីយ៏ត្រី ហួត វឿន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនស្ដីទី នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិស្រង៉ែ (តាមផ្លូវ) ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់

១-ឈ្មោះ ចេវ ហួយ ភេទប្រុស អាយុ ២១ឆ្នាំ (ជួញដូរប្រើប្រាស់)រស់នៅភូមិស្រង៉ែ ឃុំ ឧត្តមសូរីយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់ ៥,០២ ទម្ងន់ក្រាម ( ថ្លឹងទាំងសំបក់ថង់)

២-ទូរសព្ទ័ចំនួន០១គ្រឿង (ម៉ាកអិនចុចពិល)ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចេវ ហួយ រួចមកកម្លាំងជំនាញក៏បន្តឈានទៅឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត ឈ្មោះ នូ ប៊ុនធឿន ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ ។សម្ភារះដកហូតបន្ថែមរួមមាន៖
១ – ម្សៅក្រាមសថ្លាចំនួន០៦កញ្ជប់ទម្ងន់ ១០៩,៩៥ក្រាម
(ថ្លឹងទាំងសំបក់ថង់)
២ – ជញ្ជីថ្លឹងថ្នាំញៀន០១
៣ – ទូរសព្ទ័០១គ្រឿង(ម៉ាកអិនចុចពិល) ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានការិយាល័យជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More