Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់ បាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលខ្លាំង នៅខណ្ឌសែនសុខ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយមានករណី ផ្ទុះអាវុធ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង៩ និង ៥៥នាទី ព្រឹក ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុងលេខ១៩២៨ ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពរៀបរាប់ថា បងប្រុសជនរងគ្រោះ បានលឺសំលេងផ្ទុះអាវុធ ក៍ចុះទៅមើល ឃើញប្អូនដេកដួលហូរឈាម ក៍ស្ទុះទៅលើកប្អូនឡើងរថយន្ត បម្រុងជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ នៅក្បែរសពជនរងគ្រោះ បន្សល់ទុកអាវុធខ្លីមួយដើម និងមានស្នាមប្រឡាក់ឈាម។

ក្រោយកើតហេតុ គេឃើញកម្លាំងអាវុធហត្ថខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌសែនសុខ ក្រុមគ្រូពេទ្យជំនាញកោសលវិច័យ បានចុះទៅការសាកសួរ ធ្វើកោសលវិច័យផងដែរ។

សមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អីវ លាងអៀង អាយុ២៩ឆ្នាំ មុខរបរ ជាងឡាន បានមកស្នាក់នៅកន្លែងកើតហេតុ ជាង៣ខែមកហើយ។

យោងតាមសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ធ្វើកុសលវិច័យ សន្និដ្ឋានថា ជាករណី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More