Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាប់អ្នកលេងបៀ ប្រុសស្រី៦នាក់ ធ្វើកិច្ចសន្យា អប់រំណែនាំ!

ខេត្តកណ្តាល៖ កម្លាំងប៉ុស្តិ៍ឈើទាល បង្រ្កាបអ្នកញៀនល្បែង (បៀ) ធ្វើកិច្ចសន្យាអប់រំ ស្តីពី: បង្រ្កាបល្បែងស៊ីសង (បៀ) នៅថ្ងៃអាទិត្យ៧កើត ខែមីគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវ នឹងថ្ងៃ ទី២២ខែ វិច្ជិកា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៤៥ នាទី នៅចំណុច ផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អ្នកលេងល្បែង ៦នាក់ ស្រី៤នាក់

១.ឈ្មោះ អ៊ុក ប៊ុនធឿន ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ម្ចាស់ផ្ទះ)
២.ឈ្មោះ សឿន សុភាវី ភេទ ស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
៣. ឈ្មោះ អៀង សុខា ភេទ ស្រី អាយុ ៦៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
៤. ឈ្មោះ អុល ចន្ធី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
៥. ឈ្មោះ ត្រិន ជឿន ភេទ ស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
៦. ឈ្មោះ ធា គា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ

អ្នកទាំង ៦ នាក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល។

វត្ថុតាងចាប់យករួមមាន
១.បៀមួយហ៊ូ ៥២សន្លឹក
២.ក្រណាត់សម្រាប់ ក្រាល លេង បៀ ចំនួន១

ប្រភពប្រាប់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឈើទាល បានដើរល្បាតតាមភូមិសាស្រ្តស្មុគស្មាញ ក្នុងឃុំឈើទាល ពេលល្បាតមកដល់ចំណុចក្បែរកន្លែងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋល្អ រាយការណ៍ប្រាប់ថា មានគេលេងល្បែងស៊ីសង នៅចំណុចផ្ទះ ឈ្មោះ អ៊ុក ប៊ុនធឿន

ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់ទីតាំងភ្លាមៗ ក៏បានឃើញគេលេងល្បែងស៊ីសងពិតមែន ហើយបានធ្វើបង្រ្កាប ចាប់យកវត្ថុតាង នឹងឈ្មោះខាងលើ មកសាកសួរបន្តនៅប៉ុស្តិ៍។

នៅមុខសមត្ថកិច្ច ឈ្មោះខាងលើបានសាភាពថា ខ្លួនពិតជាបានលេងល្បែងស៊ីសង (បៀ) ពិតប្រាកដមែន ហើយលេងជារៀងរាល់ថ្ងៃ។

ក្រោយសាកសួររួច កម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យា អប់រំណែនាំឈ្មោះខាងលើ មិនអោយប្រព្រត្តឹល្បែងស៊ីសង ទៀតឡើយ នឹងអោយឈ្មោះខាងលើត្រលប់ទៅផ្ទះវិញ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More