Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចថា ផ្លូវចូល លំបាកធ្វើដំណើរ ក្រុមអ្នកជល់មាន់ រត់គេចខ្លួនបាត់អស់ សល់មាន់២ក្បាល រត់អត់រួច!!

ខេត្តកំពង់ចាម៖ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានពត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងជើងទំនប់អូរជ្រៃ ខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ភ្នាល់ដាក់លុយ។

ទទួលបានព័ត៌មាន ភ្លាម លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានកម្លាំងអធិកាដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា សំបូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រាំង និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។

សមត្ថកិច្ច បានចុះទៅបង្ក្រាបដល់ទីតាំងជល់មាន់នោះ ដោយទីតាំងនោះ ផ្លូវចូលមានការលំបាកធ្វើដំណើរ ពេលសមត្ថកិច្ចចុះទៅដល់ អ្នកលួចលេងល្បែងជល់មាន់ទាំងនោះ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន ៖

ម៉ូតូចំនួន ១០គ្រឿង, មាន់ជល់ចំនួន ២ក្បាល, ជញ្ជីងថ្លឹងមាន់ចំនួន១ និង កន្រ្តកដាក់មាន់ចំនួន៦។

ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ច បានដកហូតយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីធ្វើការស្រាវជ្រាវបន្ដ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More