ផ្ទុះសាហាវ! តន់ ចន្ទសីម៉ា មានអ្នកមើល ជាង៤០០លាន ដង  វ៉ាដាច់គេ!

សិល្បៈ៖ បើ និយាយពី អ្នកចូលមើល (Views ) ពិតជាត្រូវខ្មាស  តន់ ចន្ទសីម៉ា ហើយ!  វាពិតជាមិនគួរ ឲ្យជឿដែល  តារា ចម្រៀង វ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំ វ៉ាដាច់គេទាំងអស់ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេក ផ្លូវការរបស់ ផលិតកម្ម Galaxy Navatra។

ភាពប្រែប្រួល នៃសិល្បៈ ក្នុងទសវត្សរ៍ថ្មីនេះ បានបញ្ជាក់ ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារា ចម្រៀង គឺស្ថិត នៅលើសមត្ថភាព  ការតស៊ូ ព្យាយាម  និងអត្តចរិតល្អ នៅក្នុងការងារ។

ផ្អែកលើផេក ផ្លូវការ របស់ ផលិតកម្ម Galaxy Navatra  អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជា កំពូល តារា ចម្រៀង ក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅ កម្ពុជា នៅ ឆ្នាំ២០២០នេះ មាន រហូត ដល់ទៅ 441លាន ដង ឯណោះ ។

បែបណាក្ដីអ្នកគាំទ្រក៏ ដូចជា អ្នកសិល្បៈ ទាំងអស់ កំពុងតែចាំមើល ថា តើអាច មាន តារាចម្រៀង ណា  ដែលអាចដណ្ដើម តំណែង តន់ ចន្ទសីម៉ា បានក្នុង ទសវត្សរ៍ ថ្មីនេះទេ។

តន់ ចន្ទសីម៉ា ត្រូវ បានគេមើលឃើញថា គឺ ជា តារា ចម្រៀង មិនចេះប្រកាន់ ទោះបី បទ ចម្រៀង នោះ ក្រុមហ៊ុន តម្រូវឲ្យច្រៀងក្រោយ តារា ចម្រៀង  ប្រុសក៏ដោយ ក្នុងនោះ  បទចម្រៀង ទាំងអស់ សុទ្ធតែ ទទួលបានការ គាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ន តារាចម្រៀងស្រីវ័យក្មេងរូបនេះ ស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង  ព្រោះ បានធ្វើការងារ ស្ទើរតែទាំងស្រុងជាមួយ  ផលិតកម្ម Galaxy Navatra  ពិតជាគួរឲ្យ ស្ងើចសរសើរ និងការប្រឹងប្រែង តស៊ូរបស់គាត់ណាស់។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More