Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដែលនឹងដង្ហែទៅកាន់វត្តព្រះនាងសេដាសែនជ័យ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ ២០១៦ ត្រូវនឹងថ្ងៃ០៤ រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ វេលាម៉ោង ១៤:០០ រសៀល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដែលនឹងដង្ហែទៅ កាន់វត្តព្រះនាងសេដាសែន ជ័យ ស្ថិតនៅភូមិសេដាសែនជ័យ និងវត្តចំនួនប្រាំទៀត នៅទូទាំងឃុំសេដា ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែ តុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ០៥ រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន និងលោកជំទាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជន ព្រមទាំងញាតិមិត្តជិតឆ្ងាយ ទាំងអស់ដែលមានសទ្ធាជ្រះថ្លា និងបានចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទាននាពេលនេះ និងសូមសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនទាំងអស់ សូមអនុមោទនាទទួលនូវផល្លានិសង្ឃទាំងឡាយ ដែលកើតចេញពីពីធីបុណ្យកឋិនទាននេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

14632885_1120301171358115_3907928796714877192_n 14650634_1120301301358102_7015575484457567052_n 14729257_1120301164691449_922239687098557185_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More