ស្ងោមាន់ ផ្ទុះធុងហ្គាស កូនភ្លោះម្នាក់ ឆេះស្លាប់ក្នុងភ្លើង ម្នាក់ទៀតរងរបួស!

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀត រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាស បណ្តាលអោយស្លាប់ និងរបួសតែម្តង។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួល លេខ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ

ទី១ ឈ្មោះ ព្រេង ខា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បាត់បង់អាយុជីវិត។

ទី២ ឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ ៧ខែផង។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម។ ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាន និងជំនាញបានចុះមកកន្លែង

កើតហេតុខាងលើ កំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងហេតុការណ៍ខាងលើ គេឃើញវត្តមាន លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ និង លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ  បានដឹកនាំកម្លាំង  ដាក់រថយន្តអន្តរាគមន៌ បាញ់ពន្លត់ទប់ស្កាត់ មិនអោយរាលដាលដល់ទីតាំងផ្សេងទៀត។

ដោយក្តីអាណិតអាសូរជាពន់ពេក លោក ម៉ូវ មានិត បានចូលរួមបច្ច័យ ៣០០ដុល្លារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ឯខេត្តកំពង់ចាម៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More