លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣នាក់ ទៅបរិច្ចាគឈាម សង្គ្រោះជីវិតកុមារម្នាក់!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីបានឃើញ សារព័ត៌មានថា កុមារ យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាមក្រកក ឬឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់ប្អូនប្រុស។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ទៅចូលរួមបរិច្ចាគឈាមជួយដល់គាត់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមកោតសរសើរ ដល់មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែរកុមារ ក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់និងយកចិត្តទុកដាក់ព្យាបាលបន្តទៅមុខទៀត។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យក្រុមការងារនាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១,០០០,០០០រៀល ភេសជ្ជៈ០៣កេស ចាហួយ០១កេស ដើម្បីសួរសុខទុក្ខ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More