ការជួបជុំ ផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខាន បើមានអ្នកឆាត ចូលផេកស្នងការ ប៉ូលិស ទៅដល់ភ្លាម!
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃទី២៣ វិច្ឆិកា ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែតាមដាន ឆ្លេីយតបដោះស្រាយ និងចាត់វិធានការតបតាមខំមិនដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការជួបជុំផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខាន ។
បន្ទាប់ពីទទួលបានខំមិនពីពលរដ្ឋភ្លាម នៅ៣ទីតាំងផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌចំការមន ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅតាមបណ្តាអធិការ និងប៉ុស្តិ៍ចុះដល់ទីតាំងភ្លាមៗ ដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខានទាំងនេះភ្លាមៗ ផងដែរ៕