កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៥,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖
១-ការងារពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី ១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២-ការកែសម្រួលការរៀបចំគម្រោងចំណូល-ចំណាយថវិការដ្ឋបាលខណ្ឌ និងការវិភាគឥណទានថវិកាចំណាយបន្ទុកបុគ្គលិករបស់ការិយាល័យជំនាញ សម្រាប់ឆ្នាំ២០២១ ។
៣-ការងារពិនិត្យ និងឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៤-ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ ។
៥-កិច្ចការងារផ្សេងៗ រួមមាន÷ ការងារធ្វើចត្តាឡីស័ក, ការងារចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការងារតែងតាំងមន្ត្រីការ, ពិនិត្យ និងវាយតម្លៃការងាររៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ។