អាវុធហត្ថរាជធានីភ្នំពេញ បានទទួលភារកិច្ចជួយដឹកជញ្ជូនម៉ាស សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ព្រមជាមួយគ្នានោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានទទួលភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ជួយដឹកជញ្ជូនម៉ាស ចេញពី សាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ឃ្លាំងស្តុករបស់ក្រសួងសុខាភិបាល ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះពិសេស បញ្ជូនទៅជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

នៅក្នុងបេសកកម្មលើកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយ ទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More