កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដាក់លិខិតស្នើកិច្ចអន្តរាគមន៍ពី សម្តេចតេជោ រឿគេរំលោភយកនៅខេត្តមណ្ឌលគីរី

ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានដាក់លិខិតមួយគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដីរបស់ខ្លួន ដែលត្រូវលោក ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រំលោភយកជាកម្មសិទ្ធិ។ នេះបើតាមលិខិតសុំកិច្ចអន្តរាគមន៍របស់លោក ព្រាប សុវត្ថិ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងលិខិតនោះ លោក ព្រាប សុវត្ថិ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា លោក ម៉ៅ ធនារក្ស បានរំលោភយកដីរបស់ខ្លួន ទំហំប្រមាណ ១៩៣,២៩០ម៉ែត្រក្រឡា។ ដីនេះមានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ព្រាប សុវត្ថិ បានសរសេរក្នុងលិខិតសុំអន្តរាគមន៍នោះយ៉ាងដូច្នេះ៖ «គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាផ្តល់កិច្ចអន្តរាគមន៍ និងដោះស្រាយករណី ឯកឧត្តម ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានប្រើសិទ្ធិអំណាចរំលោភបំពានយកដី ដែលជាកម្មសិទ្ធិរបស់ម្តាយខ្ញុំបាទ មានទំហំប្រមាណ ១៩៣២៩០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ទីតាំងអតីតស្ថិតនៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី»។

ខាងក្រោមនេះជាលិខិតសុំកិច្ចអន្តរាគមន៍ ដែលលោក ព្រាប សុវត្ថិ ដាក់ជម្រាបទៅសម្តេចតេជោ៖

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More