Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ូតូ MSX កំពុងត្រូវបាន់លោកចោរ ចឹងកុំទុកចិត្តគេពេក !

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងទើបតែចេញពីផឹកសុីច្រៀងខារ៉ាអូខេហើយពេលជិះត្រលប់មកផ្ទះវិញត្រូវជនសង្ស័យមួយក្រុមបន្លំធ្វើជាជួយយកអាសារជូនទៅផ្ទះបែរ ជិះម៉ូតូយកទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីយប់ថ្ងៃទី ២១ខែ តុលា ឆ្នាំ ២០១៦ ត្រង់ចំនុចមុខស្ថានីយ៍ប្រេងឥន្ធនះសូគីមិច ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ប៊ុន ឡាក់ អាយុ២៨ កម្មករោងចក្រ ស្នាក់នៅអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ បាំង យូហាន អាយុ១៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាកនៅព្រែកព្នៅ ជាមួយពូ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ស្រុកកំណើតភូមិបឹង ឃុំបឹង ស្រុកបារាយ៍ ខេត្តកំពង់ធំ។

តាមប្រភពព័តមានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគេទាំងពីរនាក់ទើបតែចេញមក ពី ផឹកសុីនិងច្រៀងខារ៉ាអូខេនៅម្ដុំផ្សារទួលសង្កែហើយក្រោយ មកពួកគេបានជិះម៉ូតូបំណងត្រលប់ទៅផ្ទះវិញលុះមក ដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តកាមរីឆ្លាមគ្រឿងបានវ៉ាម៉ូូតូជនងគ្រោះទាំងពីរហើយបត់ស្ដាំចូលផ្លូវលំមួយនៅកែងនិងផ្លូវខាងលើបណ្ដាលអោយជនរងគ្រោះទាំងពីរនាក់អកហ្សឺធ្វើអោយម៉ូតូដួលហើយបញ្ឆេះមិន ឆេះភ្លាមនោះមានម៉ូតូពីរគ្រឿងម៉ាកហុងដាឌ្រីមសង់ទាំងពីរពណ័ខ្មៅមិនចាំស្លាកលេខជិះគ្នា៥នាក់ជិះកាត់ជនរងគ្រោះហើយឃើញជនរងគ្រោះកំពុងតែបញ្ឆេះម៉ូតូក៍ឆ្លៀតឱកាសធ្វើជាជិះមកជួយបញ្ឆេះម៉ូតូអោយជនរងគ្រោះហើយពេលជួយបញ្ឆេះម៉ូតូឆេះហើយពេលនោះជនរងគ្រោះខំតែត្រេកអរហើយបាននិយាយអរគុណទៅខាងជនសង្ស័យថែមទៀតផងតែបែរជាជនសង្ស័យនោះបានជិះម៉ូតូចេញទៅបាត់ដោយសុវត្ថិភាពនៅសល់តែជនរងគ្រោះខំព្យាយាមហៅគេអោយជួយតែគ្មានអ្នកណាម្នាក់ជួយជិះម៉ូតូដេញជនសង្ស័យខាងលើនោះឡើយ ហើយម៉ូតូដែលត្រូវគេជិះយកទៅបាត់នោះមគឺម៉កMSX ពណ័ខ្មៅមិនចាំស្លាកលេខនោះទេដោយសារតែម្ចាស់ម៉ូតូភ័យខ្លាំងពេក។

កក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកើតហេតុហើយនាំជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាលទួលសង្កែដើម្បីកំណត់មុខសញ្ញាយកមកាត់ការទៅតាមនីតិវិធី ៕

365c5ff6-faea-43a5-ac5d-0d97c5660a93 14702425_1613445738955388_7192325092603001674_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More