បង្ក្រាបគ្រឿងញៀន ចេះតែបែក តាមពិត ប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ ជាមេខ្លោងសោះ!
គ្ភ្នំរពេញ៖ ប្រភពបញ្ជាក់ប្រាប់ថា កាលពីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នគរបាលម្នាក់ ឈ្មោះ ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កាលពី វលាម៉ោង៧យប់ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។
ជនសង្ស័យ៨នាក់ បានចង្អុរថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ។
នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះពិតប្រាកដមែន ។
សូមជម្រាបថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបង្ក្រាប បទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកក៏ឃាត់ប៉ូលិសខាងលើតែម្ដង៕
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បញ្ជាក់ប្រាប់ ធី អិន អិន កាលពីម្សិលម៉ិញថា និងមិនយោគយល់ ចំពោះមន្ត្រីនគរបាលម្នាក់នោះទេ ហើយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី។