ជំនាញឆបោក តាមហ្វេសប៊ុក ត្រូវប៉ូលិស ឃាត់ខ្លួន!

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់បុរសម្នាក់ ករណី ឆបោក (តាមប្រព័ន្ធFacebook) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០។

ជនរងគ្រោះ ឈ្មោះ ឃួន គន្ធា ភេទស្រីអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ខ្នា វ៉ាន់ណារ៉ា ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ នៅភូមិសេរីសុខាឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល (ឃាត់ខ្លួន)។

សម្ភារៈបាត់បង់

ទូរស័ព្ទដៃចំនួនបួនគ្រឿងក្នុងនោះមានម៉ាកOPPO F1F ចំនួនមួយគ្រឿង និង ម៉ាកOPPO F9 ចំនួនពីរគ្រឿង និងម៉ាក iPhone7 plus ចំនួនមួយគ្រឿង។

វត្ថុតាងចាប់យករួម

១-ទូរស័ព្ទចំនួនបីគ្រឿងក្នុងនោះមាន ម៉ាកiPhone7 plus ចំនួនមួយគ្រឿង និងម៉ាកiPhone6 plus ចំនួនមួយគ្រឿង និងម៉ាកOPPO A5 (2020) ចំនួនមួយគ្រឿង។

២-លោហៈធាតុពណ៌លឿងសង្ស័យផ្លាកទីន (ជាខ្សែកចំនួន០១ខ្សែ និង ផ្លាកដៃចំនួន០១ខ្សែ)។

៣-កាបូបដៃ ពណ៌ខ្មៅចំនួនមួយ។

៤-ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១២ លេខតួនិងលេខម៉ាស៊ីន ៨៧០៨៩១១ ពាក់ផ្លាកលេខភ្នំពេញ 1BI-8821 ។

ប្រភពប្រាប់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឡាយលក់ទូរស័ព្ទតាមប្រព័ន្ធFacebook ឈ្មោះ Srey pin online shops  ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះ ហើយបានឃើញមានអតិថិជនទិញទូរស័ព្ទម៉ាកiPhone7 plus មួយគ្រឿងតាមផេក។ បន្ទាប់មកជនសង្ស័យបានប្រើប្រាស់ប្រព័ន្ធFacebook ឈ្មោះ Srey pin online shops ដែលខ្លួនបានបង្កើតទុកនោះ ឆាតទៅអតិថិជនឲ្យផ្ញើលុយតាមវីង ហើយផ្ញើលេខកូតវីង ចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។ នៅពេលទទួលបានលេខកូតវីងពីអតិថិជនហើយ ជនសង្ស័យបានយកFacebook ឈ្មោះ Khmeng Khmer ផ្ញើលេខកូតវីងនោះទៅក្នុងផេកឈ្មោះ Srey pin online shops ជារបស់ជនរងគ្រោះ ហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួន(093356455)ជាអ្នកទទួលរបស់វិញ ក្រោយពីជនរងគ្រោះទទួលបានលេខកូតវីងហើយ ជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ីទៅឲ្យ។ ។រហូតដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល១០ព្រឹកមានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទ ហើយនិយាយថាមិនឃើញផ្ញើទូរស័ព្ទឲ្យគាត់សោះ ទើបជនរងគ្រោះដឹងថាមានគេបោក។ 

ទើប ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១៣ និង២០នាទី ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យ ថាផ្ញើទូរស័ព្ទម៉ាកoppo ទៅឲ្យមួយគ្រឿងទៀត ហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤ មុខផ្សារថ្នល់ទទឹង ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានធ្លាប់បោកតាមប្រព័ន្ធ Facebook បានចំនួន០៤ដងមកហើយ។

ករណីនេះ កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More