ដុតផ្ទះម៉ែខ្ញុំតើ ! ចាប់ដែរ?

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់ខ្លួន បុរសម្នាក់ ក្រោយ​ដុត​ផ្ទះ​ខ្លួន​ឯង​ កាលពីថ្ងៃទី​ ២៦ វិច្ឆិកា ២០២០​ វេលា​ម៉ោង​ ១៧ និង០០នាទី​ នៅភូមិ​ក្រាំងឈើនាង ឃុំ​ត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះ​ ឈ្មោះ​ ជឹម​ វណ្ណា ភេទ​ ស្រី​ អាយុ​ ៦២ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ក្រាំង​ឈើនាង​ ឃុំ​ត្បែង​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ កសិករ​ (ត្រូវ​ជាម្តាយ)។

ជនសង្ស័យ ឈ្មោះ​ ពៅ​ រណ្ណៈ​ ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ក្រាំង​ឈើនាង​ ឃុំ​ ​ត្បែង​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មុខ​របរ​ មិន​ពិត​ប្រាកដ​ (កូន​បង្កើត​)។

ប្រភពប្រាប់ថា កន្លង​មក​ជន​សង្ស័យ​ធ្លាប់បានប្រើប្រាស់គ្រឿង​ញៀន​ និង​ធ្លាប់​រករឿង​ឈ្លោះ​ជាមួយ​ម្តាយ​របស់​ខ្លួន​ជាញឹក​ញាប់។ 

​លុះដល់ថ្ងៃខែ​ឆ្នាំ​កើត​ខាង​លើ​វេលាម៉ោង​១៤ និង០០នាទី​បានទៅ​ដេកលេង​នៅ​ កញ្ចុះ​ដីឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ រហូត​ដល់​ម៉ោង​១៥ និង៣០នាទី​ខ្លួន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយសួរម្តាយ​របស់ខ្លួន​ថា “ឃើញ​កូន​របស់​ខ្ញុំ​អត់ម៉ែ” ពេនោះម្តាយបាន​ឆ្លើយ​ថា “មិនបានឃើញទេ”រួច​ក៏​ដើរចេញ​ពីផ្ទះ​របស់​ជនសង្ស័យ​ទៅផ្ទះ​របស់ជនគ្រោះ​ដែលនៅខាង​ជើង​ផ្ទះ​របស់​ជនសង្ស័យ​បាត់​ទៅ​ ពេលនោះ​ជនសង្ស័យ​បានទៅផ្ទះ​ម្តាយ​របស់​ខ្លួន​សំដៅ​ទៅ​រាន​ទេវតា​រួច​យកធាតុរបស់​ឪពុក​របស់​ខ្លួន​ដែល​នៅក្នុង​នោះ​ និង​យក​កាំបិត​បុ័ង​តោមកកាត់​ខ្សែ​សីមា​ដើម្បី​មើលធាតុ​ឪពុក​ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ប្រាប់​ថា​”ហ្អែង​យក​ធាតុ​គាត់​មកធ្វើ​អី​” ពេល​នោះ​ជនសង្ស័យ​បាន​គាស់​ធាតុ​មើលរួច​យកទៅ​ទុកចោល​នៅ​លើគ្រែ​ ហើយ​ក៏​ដើចេញ​ទៅយក​សាំង​មួយដបក្នុង​តូប​លក់​បាប់​ហួយ​ នៅ​មុខ​ផ្ទះ​ និង​យក​ក្រមា​រុំ​ជាមួយ​ឬស្សី​ ហើយ​ក៏​ដើរឡើង​ទៅលើ​ផ្ទះ​របស់​ខ្លួន​ រួច​បាន​ចាក់សាំង​ដុត​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ទំហំ​ ៦​x៨ធ្វើ​ពី​ឈើ​ ប្រកគ្បឿង​បណ្តាលអោយ​ឆេះអស់ទាំង​ស្រុង​តែ​ម្ដង​ ។ 

ចំពោះជន​សង្ស័យ​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More