បាញ់ ស៊ីបគ្រាប់ពិត កាំភ្លើងយន្ត ធុនស្រាល (PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ ទីលានបាញ់ស៊ីប របស់ តំបន់ប្រតិបត្តិការសឹករង តាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ព.ស ២៥៦៤ត្រូវ នឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម អ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញ ជាអធិបតី ពិនិត្យការបាញ់ ស៊ីបគ្រាប់ពិត កាំភ្លើងយន្ត ធុនស្រាល (PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់ស៊ីប របស់ តំបន់ប្រតិបត្តិការសឹករង តាកែវ។

ក្នុងនោះមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការរង យោធភូមិភាគ នាយទាហាន នាយទាហានរង ពលទាហានអស់ លោក លោកស្រី មន្ទីរជុំវិញខេត្ត ដែលមានទីតាំង ស្ថិតនៅចំណុច ស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ រាយការណ៍ស្តី ពីការ បណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់ តំបន់ប្រតិបត្តិការ សឹករងតាកែវ បាន ដំណើរការបើក វគ្គ ហ្វឹកហ្វឺនបំប៉ន ពង្រឹង សមត្ថភាព យោធា តាមផែនការ ហ្វឹក ហ្វឹកហ្វឺន រយៈ ពេល ៩១ថ្ងៃ មាន សិក្ខាកាម សរុប៨០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានមតិ សំណេះសំណាល និង កោតសរសើរ ទៅដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការហ្វឹកហ្វឺនរៀនសូត្រ និង សំណូមពរឲ្យពួកគេខិតខំ ប្រឹងប្រែងតស៊ូ ហ្វឹកហ្វឺន រៀនសូត្រ គោរពវិន័យ និងច្បាប់ រដ្ឋធម្មនុញ្ញ ។

ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគ ទី៣បានធ្វើការវាយតម្លៃក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតទទួល បាន លទ្ធផលល្អប្រសើរ និងគិតគូររៀបចំទីតាំងទីលានបាញ់ ស៊ីប នេះអោយបាន ល្អពីមួយកម្រិតទៅ មួយ កម្រិតទៀត និង ថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម អស់ លោក លោក ស្រី ដែលមានវត្តមានចូលរួមក្នុងពិធីនេះ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More