Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រួសារកុមារស្លាប់ដោយសារលង់ទឹកប្រឡាយ​ នៅស្រុករលាប្អៀរ​ ទទួលបានការចូលរួមរំលែកទុក្ខពី​ កាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចូលបុណ្យសព កុមារា ២នាក់ដែលទទួលមរណភាព ដោយសារលង់ទឹក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសដ៏សោកសង្រេងនេះ លោកជំទាវ បានសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់ របស់ខ្លួនទាំងនៅក្មេងវ័យ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដល់សព និងសូមឲ្យបានទៅកាន់សុគតិភព។

ដោយក្ដីរំភើប រំជួលចិត្ត ក្រុមគ្រួសារសពបានថ្លែងអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពជា ដែលជានិច្ចកាលតែងតែចូលរួមបុណ្យសព រងគ្រោះដោយធម្មជាតិ មានទឹកជំនន់ រន្ទះបាញ់ នៅតាមភូមិ-ឃុំ ជិតឆ្ងាយ ដោយពុំមានការរើសអើង ប្រកាន់និន្នាការនយោបាយ ។ ជាក់ស្តែងការចួលរួមបុណ្យសពកុមារាលង់ទឹក នាពេលនេះមាន អង្ករ ៦០គីឡូក្រាម ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស មី ២កេស ត្រីខ ២០កំប៉ុង និងថវិកា ១ លានរៀល សម្រាប់ក្រុមគ្រួសារសពនីមួយៗ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ២នាក់ មាន៖
១.កុមារា យុន ណារ៉ុង អាយុ ១០ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៤
២.កុមារា ជា សុផានិត អាយុ ១០ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៤
ករណីនេះកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខណៈពេលដែលកុមារទាំង២នាក់ ជិះកង់មកពីសាលារៀន ពេលមេឃកំពុងភ្លៀង ក៏ជ្រុលចង្កូតបណ្ដាលឲ្យទាក់ដៃកង់ធ្លាក់ក្នុងប្រឡាយទឹកកំពុងហូរខ្លាំងធ្វើឲ្យកង់ទើរលើមែកឈើ នាំឲ្យកុមារទាំង២ លង់ទឹកស្លាប់ នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

img_1213 img_1214 img_1215 img_1216 img_1217

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More