ប្រឹងអភិរក្ស លួចលាក់ នៅគុម្ភត្រែង ប៉ុណ្ណឹងហើយ បងៗ សមត្ថកិច្ច តាមដឹងទៀត!

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់មនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល។

ប្រតិបត្តិការណ៍ នៃការបង្ក្រាបខាងលើធ្វើឡើងនៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី ២៨ វិច្ឆិកា ២០២០ នៅទីតាំងក្រោមដើមឈើគុម្ភព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិ ដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាប គឺទទួលបានបញ្ជាពី ឯកឧត្តមឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើមាន មានក្រុមអ្នកនិយមល្បែងជល់មាន់ ជាច្រើនកុះករ ។

ទើបនៅព្រឹកថ្ងៃទី២៨នេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយកការិយាល័យ បញ្ជាអោយ លោក វរសេនីយ៍ទោ រ៉េត ស៊ីណែត លោកវរសេនីយ៍ទោ អួត សំណាង លោកវរសេនីយ៍ទោ ភឿន សុផាត ដឹកនាំកម្លាំងចុះបង្ក្រាបបានជាក់ស្តែងតែម្តង។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ឃាត់បានក្រុមអ្នកលែងមាន់បាន ១៣នាក់ ម៉ូតួចម្រុះ១៣គ្រឿង មាន់ជល់៤ក្បាល បញ្ចូនទៅកសាងសំណុំរឿង នៅឯការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More