អភិបាលខណ្ឌកំបូល បញ្ជាអោយចុះចាប់អ្នកកត់ឆ្នោតយួន មានដោះលែងស្ងាត់ៗ ដូចគេថាមែន!

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌ​ ព្រមទាំងមានការសម្របសំរួលពី លោក មុត​ ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល រួមជាមួយលោក​ គន់​ ចាន់សុភារី​ នាយករងរដ្ឋបាល​ បានដឹកនាំមន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ដោយមានការចូលរួមសហការពីនគរបាល​ អាវុធហត្ថខណ្ឌ​ និងមន្ត្រីសណ្តាប់ធ្នាប់ខណ្ឌ ចុះបិទទីតាំងកត់កន្ទុយ លេខ មួយកន្លែងជាលើកទីពីរ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៦ (បុរីពិភពថ្មីកំបូល១) ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងពេលចុះទៅដល់ទីតាំង​ ក្រុមការងារចុះពិនិត្យជាក់ស្ដែងឃើញថា​ ទីតាំងខាងលើនេះ​ បានបន្តបើកលក់កន្ទុយលេខដោយខុសច្បាប់​ ក្នុងនោះក្រុមការងារបានសម្រេចដកហូតវត្ថុតាងមួយចំនួនមករក្សាទុក​ និងបានឃាត់ខ្លួនមនុស្សចំនួនពីរនាក់ បញ្ជូនមកអធិការដ្ឋាននគបាលខណ្ឌ​ ដេីម្បីចាត់ការបន្តនីតិវិធីច្បាប់។

ក្រោយការបង្ក្រាបមួយថ្ងៃ បែរជាមាន សារព័ត៌មាន ចុះផ្សាយ ថា “លួចដោះលែងជនសង្ស័យ ដោយស្ងាត់ៗ ទៅវិញ “។

ជុំវិញការចុះផ្សាយចោទប្រកាន់ អាជ្ញាធរ និង សមត្ថកិច្ចនេះ ធី អិន អិន មិនទាន់ទទួលបានការបញ្ជាក់ពី អាជ្ញាធរ និង សត្ថកិច្ចខណ្ឌកំបួល នៅឡើយទេ ដោយ TNN បានឆាត សុំការបំភ្លឺ តាមប្រព័ន្ធអេឡិកត្រូនិក whatsapp តែគ្មានអ្នកឆ្លើយតប ឬ បំភ្លឺឡើយ។

មហាជន កំពុងមានការងឿងឆ្ងល់ថា បើ ប្រធានគណៈបញ្ជាការ​ឯកភាពខណ្ឌទាំងមូល បញ្ជាអោយទៅចុះបិទទីតាំងកត់កន្ទុយលេខ មួយកន្លែង ជាលើកទីពីរ ហេតុអ្វីលួចដោះលែងស្ងាត់ៗចឹង? តើបទបញ្ជារបស់ អភិបាលខណ្ឌ អត់ប្រសិទ្ធភាព ឬយ៉ាងណា?

សមត្ថកិច្ចខណ្ឌកំបូលបញ្ជាក់ប្រាប់ ធី អិន​ អិន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ថា “មេឆ្នោត ដែលយើងនាំមកខណ្ឌនោះ គឺហៅមកណែនាំគាត់អោយបន្តធ្វើច្បាប់ ព្រោះច្បាប់គាត់អស់សុពលភាព”។

រហូតមកដល់ពេលនេះ ក្រុមការងារយើងមិនទាន់ដឹងច្បាស់ថា ស្ថាបនណា ហ៊ានស៊ីញ៉េ អនុញ្ញា អោយបើកឆ្នោតយួន (កន្ទុយលេខ) បែបនេះ? ឬមួយរត់ច្បាប់អាជីវកម្មឆ្នោតខ្មែរ បែរជាបង្ក្រប់ឆ្នោតយួន?

TNN និងផ្សាយបន្តបន្ទាប់ទៀត ប្រសិនបើមាន ការពន្យល់បកស្រាយបំភ្លឺពី អាជ្ញាធរ និង សមត្ថកិច្ចខណ្ឌកំបូល ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More