យុវជន ដៃស្អិតម្នាក់ ត្រូវ ប៉ូលិស ឃាត់ខ្លួន!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថា  កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវ៤៣០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០១ គ្រឿង និងស្លាកលេខម៉ូតូ ភ្នំពេញ 1GJ-5022 ចំនួន០១ បន្ទះ ដែលពាក់ពន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក OPPOA៩២ ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៥៤៣៩៨៣៩ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធីមាន៖

ឈ្មោះ ឡូត ណារិទ្ធ ហៅ មាន ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ សលាយក្រហម (បិតស្កុតពណ៌សលាយទឹកប៊ិច) លេខតួ ៣០៤៦៥៦ លេខម៉ាស៊ីន ៣០៤៦៤៥ ចំនួន០១ គ្រឿង និងស្លាកលេខម៉ូតូភ្នំពេញ១GJ៥០២២ចំនួន០១ បន្ទះ

ជនរងគ្រោះ ឈ្មោះ ឱ ដាវី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារៈបាត់បង់ ៖ ទូរសព្ទ័ដៃម៉ាក OPPOA៩២ ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៥៤៣៩៨៣៩
ហេតុការណ៏ៈ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក OPPO A៩២ ពណ៌ ខ្មៅ ស៊ីមកាត លេខ ០៩៦ ៥៤៣៩៨៣៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០៣ គ្រឿង។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងឈរនៅចំណុចកើតហេតុកាន់ទូរសព្ទ័ដៃថតរូប ភ្លាមនោះជនសង្ស័យបានឃើញក៏បានជិះ ម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់អស់។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More