ឡូយមែន!  ជិះកង់ ទៅលួច ស្លាកលេខ រថយន្ត បានសម្រេច!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២១ និង២០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅចំណុចក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកកង់ជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ៨៨៥៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៣០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖

១-ឈ្មោះ ចាន់ តុលា ហៅ ឡា ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

វត្ថុតាងចាប់យ ៖ កង់មួយគ្រឿងម៉ាក BELRAY ជាមធ្យោបាយជិះធ្វើសកម្មភាព។

ជនរងគ្រោះ ឈ្មោះ ឡាយ សៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៦អា ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារៈបាត់បង់ ៖ ស្លាកលេខរថយន្តលេខ ភ្នំពេញ 2AQ- 8859 ចំនួន ២ បន្ទះ ។

ប្រភពប្រាប់ថា កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៣០ នាទី មានករណី អំពើលួច (ស្លាកលេខរថយន្តលេខ ភ្នំពេញ 2AQ- 8859) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ តុលា ហៅ ឡា ជិះកង់ម្នាក់ឯង ចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

នៅពេលជនសង្ស័យជិះកង់មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 8859 ចតនៅនៅមុខផ្ទះកន្លែងកើតហេតុ ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យបានយកតួណឺវីស ចូលទៅធ្វើសកម្មភាពដោះយកស្លាកលេខរថយន្ត ភ្នំពេញ 2AQ- 8859 ចំនួន ២ សន្លឹកបានសម្រេចហើយគេចខ្លួនបាត់ ។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More