កំណើនមនុស្សស្លាប់ ដោយ Covid-19 កើនឡើងដល់ ១,៤៦៤,៧៦៤នាក់!

Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៣,០៥៣,០៩៨នាក់ និងកំណើនមនុស្សស្លាប់សរុប បានកើនឡើងដល់ ១,៤៦៤,៧៦៤នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ៤៣,៥៣១,៣៦៥នាក់ គិតត្រឹមថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ចំនួន ៧,២១៨នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីចំនួន ៤៩៦,០៧៧នាក់ នៅជុំវិញពិភពលោក។

សូមបញ្ជាក់ជូនថា ប្រទេសដែលមានករណីឆ្លងវីរុស Covid-19 សរុបជាង ១លានករណី មានចំនួន ១២ប្រទេស គឺសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អេស្ប៉ាញ អង់គ្លេស អ៉ីតាលី អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក និងប្រទេសអាល្លឺម៉ង់៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More