ចូលរួមកំដរបុណ្យសព ផឹកស្រា ស ស្លាប់៧នាក់ និងជាង ១០០នាក់ទៀត កំពុងសំរាកនៅមន្ទីរពេទ្យ ខ្លះទៀតបានធូរស្បើយហើយ!

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់នូវ របាយការណ៌សង្ខេប ស្តីពីបចុប្បន្នភាព ករណី ពុលស្រា ស គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៤ និង០០នាទីរសៀលនេះ ៖

១ ករណី សង្ស័យពុលស្រា ស សរុប ចំនួន ១៣១ នាក់ (ស្រី ៦នាក់)។
២ អ្នកចេញជាសះស្បើយ ចំនួន ៩០នាក់។
៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។
៤ សម្រាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
៥ អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ម្នាក់។

សូមជម្រាបផងដែរថា ក្រោយមានករណីសង្ស័យ ពុលស្រាស បណ្តាលអោយស្លាប់ និងមានអ្នកពុលជាង១០០នាក់ សមត្ថកិច្ចចម្រុះ បានចុះបិទកន្លែង បិតស្រាសអត់ច្បាប់ចំនួន ៣កន្លែង នៅក្នុងឃុំខ្លុងពពក និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយឃាត់ខ្លួនអ្នកបិតស្រា និងលក់ចំនួន៤នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរអំពីរបៀបបិតស្រា និងការលាយស្រាលក់ និងដើម្បីមានវិធានការទប់ស្កាត់ការពុលស្រានេះ។

នេះ បើតាមការបញ្ជាក់របស់ លោក លឿន លក្ខិណា មន្ត្រីកាំកុងត្រូល ដែលបានសហការ ចុះប្រតិបត្តិការជាមួយសមត្ថកិច្ចចម្រុះរបស់ខេត្ត ។

មូលហេតុ នៃការពុលនេះ ដោយអ្នកទាំងអស់នោះ បានមកចូលរួមកំដរបុណ្យសព ក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រា.ស រីឯការសន្និដ្ឋាន របស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជា ករណី សង្ស័យពុលស្រា ស។ ពេលទទួលបានព័ត៌មាន ករណីពុលស្រា នេះ នាល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣រូប និងមានក្រុមឆ្លើយតបបន្ទាន់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ចុះធ្វើដំណើទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដើម្បីជួយការងារបច្ចេកទេស ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។

ក្រសួងបានចាត់វិធានការណ៍ ហាមការផឹកស្រា ស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រា.ស ជាបន្ទាន់ និងបានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំង បានទាន់ពេល លើកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេក ដែលបានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត។

ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាល បានបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសាស្រា ស ដែលផលិតគ្មាន បច្ចេកទេសត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More