កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ចំនួន២០០នាក់ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ នៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមាន្ទាយជ័យ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំង ចំនួន២០០នាក់ ដឹកនាំដោយលោកមេបញ្ជាការ វរសេនាតូចថ្មើរជើង លេខ៥១៣ ,៥១៤ ដើម្បីជួយរំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយបានចុះជួយច្រូតស្រូវនៅពីរទីតាំងផ្សេងគ្នា ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រោយពីទឹកជំនន់ស្រកវិញ ស្រូវដែលនៅសេសសល់ពីទឹកជំនន់ មួយចំនួនមិនអាចប្រើប្រាស់ម៉ាស៊ីនច្រូតបានទេ ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមស្តារឡើងវិញ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ កងកម្លាំងបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ជួយតាមលទ្ធភាពជាក់ស្តែង។

លោកមេបញ្ជាការកងពលបានបញ្ជាក់ថា អនុវត្តតាមផែនការរបស់ថ្នាក់លើ ក្រៅពីភារកិច្ចស្នូល អង្គភាពតែងតែចាត់តាំងកម្លាំងចុះជួយដូចជាការងារមនុស្សធម៌,ការជួសជុល និងសាងសង់ផ្ទះរងគ្រោះទឹកជំនន់, និងជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមការស្នើសុំផ្ទាល់ពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More