Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្ទេចអស់រថយន្តខាងមុខ ពេលស្រវឹងស្រាបើករថយន្តទនើបទៅបុកបង្គោលភ្លើង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្ត ឡង់ គ្រីស័សេរីទំនើបបោះពួយយ៉ាងលឿនទៅបុកបង្គោលភ្លើង រងការខូខាតរថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាភូមិន្ទរដ្ឋបាល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

 

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ០១៥ ពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ2M-6506 បើកតាមបណ្ដោយផ្លូវលេខ៦៣ ខណៈមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ៤៦៦ បានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលអោយទ្រេតដាច់ខ្សែភ្លើងរប៉ាតរប៉ាយ រថយន្តផ្ទុះពោងទាំងពីរខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អមិនបង្កអោយនរណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញបានធ្វើការវាស់វែង យករថយន្តបង្កទៅការិយា ល័យចរាចរណ៍នៃស្នងការរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161021-wa0008 img-20161021-wa0006 img-20161021-wa0005if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More