Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បើកម៉ូតូបញ្ចា្រសផ្លូវចរាចរណ៍ត្រូវរថយន្តបុកបណ្ដាលរងរបួសធ្ងន់

ភ្នំពេញ.បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនបញ្ចាស់ផ្លូវចរាចរណ៍ត្រូវបានរថយន្តកូរ៉ឡាបុកពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១.២០នាទីយប់ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចមុខសាលាប៊ែធី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមព័ត៍មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូវ៉ែវអាហ្វាពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.1.DH5003 បើកតាមបណ្ដោយផ្លូវ217ទិសដៅពីត្បូងទៅជើងបញ្ចា្រសផ្លូវចរាចរណ៍ខណៈមកចំណុចកើតហេតុខាងលើ ក៍មានរថយន្តកូរ៉ូឡាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-8650 ជិះដោយបុរសមានគ្នា៥ តាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតជ្រុលទៅបុកពេញទំហឹងបណ្ដាលបោកនឹងថ្នល់ រងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅអធិការដ្ឋានចរាចរណ៍ខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយជាក្រោយ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161021-wa0009

img-20161021-wa0011 img-20161021-wa0010

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More