អុញ! ឃើញប្អូនថ្លៃ ងូតទឹកអូរ សាច់ខ្ចីញ៉េញ ទ្រាំមិនបាន ស្ទុះវាយឲ្យសន្លប់ អូសចូលលូ រំលោភបានសម្រេច!

រតនគិរី៖ រឿងហួសចិត្តកើតឡើងទៀតហើយ! ឃើញប្អូនថ្លៃ ងូតទឹកអូរ សាច់សខ្ចី ទ្រាំមិនបានស្ទុះទៅវាយ៣ដៃ សន្លប់ឈឹង រួចអូសចូលក្នុងលូហើយរំលោភបានសម្រេច ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងលូស្ពានអូរផ្លាង ភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
ប្រភពប្រាប់ថា មុនកើតហេតុ ជនរងគ្រោះបានទៅងូតទឹកបោកខោអាវ នៅចំណុចអូរផ្លាង ចម្ងាយពីផ្ទះប្រមាណ ៧០ម៉ែត្រជនបង្កបានឃើញជនរងគ្រោះ នៅងូតទឹកតែម្នាក់ឯង ក៏បានចូលវាយពីរ ទៅបីដៃរួចទាញទៅរំលោភក្នុងលូបានសម្រេច។

ជនរងគ្រោះឈ្មោះ ស ន ភេទស្រី អាយុ ២៧ឆ្នាំ នៅលីវត្រូវ ជាប្អូនថ្លៃជនបង្ក។ រីឯជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវជាបងថ្លៃជនរងគ្រោះ។

ក្រោយពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More