នារីខ្មែរម្នាក់ ត្រូវមេខ្យល់ឆបោកយកទៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន

ខេត្តក្រចេះ ៖ សមត្ថកិច្ច ខេត្តក្រចេះ កំពុងអន្តរាគមន៍ ជួយនារីខ្មែរម្នាក់ទៀត រស់នៅស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់ឆបោកយកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន។

លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងបញ្ជាក់ថា ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បាននិងកំពុងខិតខំស្រាវជ្រាវបន្តកិច្ចការងារដើម្បីរៀបចំឯកសារទៅក្រសួងការបរទេស និងលេខាធិការដ្ឋានមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីជួយសង្រ្គោះនារីរងគ្រោះខាងលើ អោយត្រឡប់មកប្រទេសកំណើតវិញ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More