អតីតអ្នកប្រដាល់សកលម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ទទួលបានក្តីអាណិត ពីស្នងការខេត្តកណ្តាល!

នាយការិយាល័យចរាចរណ៍ផ្លូវគោកនិងអធិការក្រុងតាខ្មៅបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលផ្ដល់ជូនដល់ លោក ទឹម សុគន្ធា អតីតកីឡាប្រដាល់សកល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រៃវែង

ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ រួមជាមួយក្រុមការងារនៅរសៀលថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ផ្ដល់ជូនដល់ លោក ទឹម សុគន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ អតីតកីឡាប្រដាល់សកល បច្ចុប្បន្ន មានមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រៃវែង។

គ្រានោះលោកវរសេនីយ៍ឯក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដល់លោក ទឹម សុគន្ធា អតីតកីឡាប្រដាល់សកល និងសូមជូនពរឲ្យលោកបានឆាប់ជាសះស្បើយពីជំងឺនិងមានសុខភាពល្អនិងជោគជ័យក្នុងជីវិត។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯកនាយការិយាល័យចរាចរណ៍ផ្លូវគោក បានណែនាំឲ្យលោក ទឹម សុគន្ធា អតីតកីឡាប្រដាល់សកលចូលរួមការពារ ប្រឆាំង និងទប់ស្កាត់ជំងឺកូវិដ-១៩ និងបន្តអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលគឺ ត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃជាមួយ ជែល ទឹកអាល់កុល និងទឹកសាប៊ូ និងរស់នៅតាមគម្លាតសង្គម។

ដោយក្តីរំភើបរីករាយលោក ទឹម សុគន្ធា អតិតកីឡាករប្រដាល់ សូមថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតរកអ្វីមកប្រៀបផ្ទឹមពុំបាន នៅខណៈពេលលោកកំពុងតែជួបការខ្វះខាត និងមានជំងឺទៀត ដូចនេះ លោកសូមអរគុណដល់លោកស្នងការខ្លាំងណាស់ ដែលបានគិតគូរពីសុខទុក្ខគាត់ក្នុងនាមគាត់ជាពលរដ្ឋម្នាក់ជ្រកក្រោមម្លប់របស់លោកស្នងការ ចិត្តធម៌។

អំណោយដែល អតីតកីឡាប្រដាល់សកលទទួលបានរួមមាន៖

អង្ករ២បាវស្មើ១០០Kg, មី៥កេស, ទឹកត្រី២យួរ, ទឹកសុីអីវ២យួរ, ត្រីខ២យួរ, ទឹកសុទ្ធ០២កេសនិងថវិកា ៥០០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More