ចុះយកនារីកោសខ្យល់ ដែលបានទៅកោសខ្យល់ ឱ្យលោកជំទាវ ភរិយារបស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី៣ ធ្នូ ២០២០ វេលាម៉ោង១១ និង ៣០នាទី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ បានសហការជាមួយអធិការនគរបាលខណ្ឌ និងរថយន្តរបស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះយកនារីកោសខ្យល់ ( ថៅកែឈ្មោះ ឡាត់ សុខា Tel.០១២ ៦៦៧ ០៨៤ / ០៩៥ ៩១១ ៩៧៨ ) ដែលបានទៅកោសខ្យល់ ឱ្យលោកជំទាវ ភរិយារបស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ចំនួន៥នាក់ និងម្នាក់ បានចេញទៅស្រុក ដើម្បីយកសំណាកទៅធ្វើតេសនៅមណ្ឌលសុខភាពចាក់អង្រែ។

ដែលមានទីតាំង ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ប៉ាង លីដា បញ្ជាក់ថា ចំពោះនារីដែលបានចេញ ទៅស្រុកនោះក្រុមការងារកំពុងធ្វើការទាក់ទងបន្ត។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More