រថយន្តសង្រ្គោះបន្ទាន់ ដឹកសព ជនជាតិចិនម្នាក់ និង សំណាក កូវីដ-១៩ បុកម៉ូតូសណ្តោង រឺម៉កលក់ផ្កា បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា ។

ហេតុការណ៍នេះ កើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUS V80 (រថយន្តសង្រ្គោះបន្ទាន់ AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្ត មានដឹកសពជនជាតិចិនម្នាក់ និងសំណាកកូវីត១៩ ចំនួន៣កេស ដើម្បីយកទៅធ្វើតេសនិងពិនិត្យនៅភ្នំពេញ ។

សូមបញ្ជាក់ថា (ចំពោះសំណាកទាំង៣កេសនោះ ពុំមានការបែក រឺដាច់រហែកទេ) ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្តសាមុយបង្ក មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាងរថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ (សណ្តោង រឺម៉កលក់ផ្កា) ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន ផ្នែកជំនាញកំពុងស្រាវ និងប្រគល់សព ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More