គណនីហ្វេសបុក San San ផុសថា “ ផ្អាកថ្ងៃទី១​ ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​ ? ឆ្កែសុទ្ធ! សមត្ថកិច្ច បំភ្លឺហើយ!

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១​ ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​ ? ឆ្កែសុទ្ធ !!!

ជាក់ស្តែងករណីនេះកើតឡើងតាំងពីថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ប៉ុន្តែអ្នកត្រូវបានពិន័យ​ ចូលមកបង់ការផាកពិន័យ​ នៅព្រឹកថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ ។

ម្យ៉ាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត​ និងជេរប្រមាទមកលើសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ​ គឺមានលក្ខណ:មើលងាយមកលើមន្ត្រីអនុវត្តច្បាប់​ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច​ ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ ។

តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏បានធ្វើការហៅអ្នកបើកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច​ បង្ហាញជាលទ្ធផលថា​ អ្នកបើកបររូបនេះមានកម្រិតជាតិអាល់កុល​រហូតដល់ ០.៥៨​ ពេលនោះកម្លាំងចម្រុះក៏បានធ្វើការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល​ មិនឲ្យបន្តដំណើរទៅទៀត​ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ​ ។

រហូតដល់វេលាម៉ោង​ ១១:០០នាទីព្រឹក​ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ ទើបសាម៉ីខ្លួនឈ្មោះ​ ហ៊ាន​ ដែន ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរកម្មករ​ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល​ ហើយសម្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ​៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More