ដាក់ពាក្យបណ្តឹង ជនខិលខូច ដែលបង្កើតគណនី ហ្វេសប៊ុក ដាក់ឈ្មោះ និងរូបថតខ្លួន!
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២០ នាវេលា ម៉ោង ៨ និង០០ នាទីព្រឹក ម្ចាស់គណនីឈ្មោះ leang Seyha បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលវាល អធិការដ្ឋាននគរបាលស្រុកគងពិសី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយបានប្តឹងទៅជនខិលខូច ដែលបង្កើតគណនីហ្វេសបុកដាក់ឈ្មោះ Bong Seyha ដោយដាក់រូបភាពរបស់ខ្លួន ដើម្បីបង្ហោះសារលើបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយរូបខ្លួនពុំដឹងរឿងអ្វីឡើយ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ។