ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងត្រៀមរៀបចំ យ៉ាងល្អិតល្អន់ ដើម្បីដោះស្រាយបញ្ហា ក្នុងដំណើរការដឹកជញ្ជូន និងចែកចាយ

(ញូយ៉ក)៖ ជាមួយនឹងការមកដល់ នៃវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលនឹងត្រូវរក្សាទុកនៅសីតុណ្ហភាព ទាបបំផុត ដើម្បីការពារប្រសិទ្ធភាពរបស់វា ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងត្រៀមរៀបចំយ៉ាងល្អិតល្អន់ ដើម្បីដោះស្រាយបញ្ហាក្នុងដំណើរការដឹកជញ្ជូន និងចែកចាយវ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនផលិតរថយន្ត Ford បាននិយាយថា ខ្លួននឹងប្រើប្រាស់ម៉ាស៊ីនបង្កករបស់ខ្លួន ក្នុងដំណើរការចែកចាយវ៉ាក់សាំង COVID-19 ខណៈក្រុមហ៊ុនផលិតសាច់ ស្មីតហ្វៀល (Smithfield) ក៏បានអះអាងផងដែរថា ខ្លួនបានត្រៀមរួចរាល់ក្នុងការប្រើប្រាស់ «បន្ទប់ត្រជាក់» ដែលស្តុកសាច់របស់ខ្លួននៅក្នុងដំណើរ ការរក្សាទុក និងចែកចាយវ៉ាក់សាំងទាំងនេះ។

ទន្ទឹមនឹងនេះក្រុមហ៊ុនដឹកទំ និញ UPS របស់សហរដ្ឋអាមេ រិក ក៏កំពុងផលិតទឹកកកស្ងួត ១,១០០ផោន ដែលស្មើនឹង ៥០០គីឡូក្រាមក្នុងមួយម៉ោងនៅក្នុងឃ្លាំងរបស់ខ្លួន និងបានផលិតម៉ាស៊ីនបង្កកចល័ត ដែលមានសមត្ថភាពរក្សាទុកវ៉ាក់សាំង បាននៅសីតុណ្ហភាពចន្លោះពី -២០ ទៅ -៨០ អង្សាសេផងដែរ។
ប្រធានក្រុមហ៊ុនផលិតសាច់ Smithfield លោកស្រី គែរ៉ា ឡុមបាដូ(Keira

Lombardo ) បានគូសបញ្ជាក់ថា «យើងបានវាយតម្លៃសមត្ថភាព នៃម៉ាស៊ីនបង្កលរបស់យើង និងបានត្រៀមខ្លួនរួចជាស្រេច ដោយ មានឆន្ទៈក្នុងការជួយភ្នាក់ងារសុខាភិបាល ប្រសិនបើសមត្ថភាពផ្ទុកវ៉ាក់សាំង មាន ការរាំងស្ទះ»។
លោកស្រី Lombardo បានគូសបញ្ជាក់បន្ថែមថា អ្នកខ្ចប់សាច់ដែលរងគ្រោះដោយជំងឺ COVID-19 នៅក្នុងបណ្តាទីសត្តឃាតមួយចំនួនរបស់សហរដ្ឋអាមេរិក បាននិយាយថា ឥឡូវនេះខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជួយអាជ្ញាធរក្នុងដំណើរការចែកចាយវ៉ាក់សាំង ជាពិសេសដល់កម្មករនៅក្នុងវិស័យកសិកម្ម និងផ្គត់ផ្គង់ស្បៀងអាហារ។

ចំណែកឯ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ជាទិញម៉ាស៊ីនបង្កករាប់សិបគ្រឿង មុនពេលការមកដល់នៃវ៉ាក់សាំង ដើម្បីផ្តល់ជូនដល់និយោជិករបស់ខ្លួន ដែលត្រូវការវ៉ាក់សាំងទាំងនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមក ទល់ពេលនេះ សហរដ្ឋអាមេរិក បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៤,៧៧២,៥៣៥ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២៨៥,៥៥០នាក់ និងជាសះស្បើយចំនួន ៨,៦៥៨,៨៨២នាក់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More