Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ត្រពាំងឈូកនៅតែជាទីតាំងចរាចរគ្រឿងញៀនដ៍ល្បីល្បាញបង្ក្រាបមិនចេះអស់!

ភ្នំពេញ៖ គ្រឿងញៀនគឺជាសារធាតុដែលធ្វើអោយអ្នកប្រើផ្លាស់ប្ដូរចិត្តអារម្មណ៏ និងអាកប្បកិរិយា(ហើយគ្រឿង ញៀន ធ្វើអោយពាល់ដល់ផ្លូវកាយផ្លូវចិត្ដនិងសង្គម)គ្រឿងញៀនអាចធ្វើអោយអ្នកប្រើជួប និងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតទៅដល់ជីវិតផងដែរ។ គ្រឿងញៀនជារុក្ខជាតិ ឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ សារធាតុគីមីដែលធ្វើឱ្យមានការផ្លាស់ប្តូរនូវមុខ ងារផ្សេងៗរសារពាង្គកាយមនុស្ស ឬសត្វ ហើយជាពិសេសវាធ្វើឱ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើវា។

គ្រឿងញៀននេះឯង បង្ក អោយមានផលប៉ះពាល់ចំពោះគ្រួសារ៖ បាត់បង់កិត្តិយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កការភ័យខ្លាច អំពើហិង្សា ខាតបង់ថវិការ និងគ្រោះថ្នាក់ដល់គ្រួសារជាដើម ជាងនោះទៅទៀតវាក៍ជះឥទ្ធិពល ដល់សង្គម យ៉ាងធ្ងន់ធ្ងរ ដូចជា៖ បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទ) គ្រោះ ថ្នាក់ចរាចរ ប្រព្រឹត្តអំពើឆក់ប្លន់និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សទៀតផង។

គ្មាននរណាម្នាក់មិនយល់ មិនដឹងពីផលអាក្រក់នៃគ្រឿងញៀននោះទេ ហើយបច្ចុប្បន្នគ្រឿងញៀនបាន រីកសាយ ភាយពីទីប្រជុំ ដល់ជនបទដាច់ស្រយាល ហើយមនុស្សមួយចំនួនបានធ្លាក់ខ្លួនជាឈ្លើយ គ្រឿងញៀន។

បើកក្រលេកមកមើលឯទីក្រុងភ្នំពេញវិញ មានទីតាំងសំខាន់ៗជាច្រើនកន្លែង ដែលសមត្ថកិច្ច គ្រប់ជំនាញ មន្ទីរ និងអង្គភាព បង្ក្រាបស្ទើរាល់ថ្ងៃតែមិននៅតែបោសសំអាតមិនបាន ជាក់ស្តែង នៅតំបន់ រោងចក្រឆ្នាំង ខណ្ឌ ទួលគោក និង តំបន់សំបុកគ្រឿងញៀនត្រពាំងឈូកដែលមានជួលផ្ទះ និងទីតាំងផ្ញើម៉ូតូ សំរាប់ប្រើប្រាស់ និងជាទីផ្សារជួញដូរគ្រឿងញៀនយ៉ាងធំ ដែលសមត្ថកិច្ចបានចុះបង្ក្រាបមិនស្ទើរាល់ថ្ងៃតែហាក់ គ្មានប្រសិទ្ធិភាពសោះ ព្រោះកន្លងមក បង្ក្រាបបានតែអ្នកប្រើប្រាស់ អ្នកមកទិញយកអោយគេប្រើប្រាស់ និងអ្នក ខូចខួរក្បាលវង្វេងវង្វាន់ដោយសារគ្រឿងញៀនតែប៉ុណ្ណោះ ចំណែកមេខ្លោង ឬអ្នកចែកចាយធំ កម្រនិងចាប់ បានណាស់។ ការចុះបង្ក្រាបករណីគ្រឿងញៀនចាប់បានតែអ្នកប្រើប្រាស់នេះ វាក្លាយទំលាប់ដដែលៗ តែ មិនអាច ទប់ស្កាប់ ឬបោសសំអាតបានប្រកបដោយប្រសិទ្ធិភាពឡើយ។ ជុំករណីគ្រឿងញៀននេះ តើនិង ត្រូវបណ្តែតបណ្តោយអោយឥទ្ធិពលគ្រឿង ញៀនបំផ្លាញអនាគតពលរដ្ឋប៉ុន្មាននាក់ទៀត? តើអ្នកណា ជាអ្នកទទួលខុសត្រូវជុំវិញបញ្ហានេះ?

6ae325ea-0692-4209-b576-434d28095da1 3142272c-b88d-4127-b97c-a28653af441c b183aa84-82c8-4b3f-aea3-d861faf388b7 e9887dee-dbeb-494f-9872-dcd16784cf4e f2eabe24-9d86-4c8a-aea3-49b939ed6793

ត្រពាំងឈូកបានផ្លាស់មុខមាត់ថ្មី ទៅជាភូមិបុរីកម្មករ តែវានៅជាទីតាំងចរាចរគ្រឿងញៀនយ៉ាងសកម្មដ៍ធំ ដដែល ពីមួយថ្ងៃទៅមួយថ្ងៃសមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនរាប់មិនអស់ មានថ្ងៃខ្លះ ឃាត់ខ្លួនជនសង្ស័យ ជិត១០០នាក់ អោយតែចុះបង្ក្រាប គឺឃាត់ខ្លួនបានជានិច្ច ជាក់ស្តែង កាលពីម៉ោង១២ និង៣០ នាទីថ្ងៃទី ២១តុលា ឆ្នាំ២០១៦ កម្លាំងនគរបាល ខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបាន១៦នាក់ក្នុង នោះមានស្រី២បាក់ដកហូតគ្រឿងញៀន០៦កញ្ចប់តូចនិងសម្ភារះប្រើប្រាស់មួយចំនួន។ ការចុះបង្ក្រាប ទីតាំងខាងលើកាលពីម៉ោង១២និង៣០នាទីថ្ងៃទី ២១តុលា ឆ្នាំ២០១៦នៅចំណុចផ្លូវ លំក្រុម១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំ ដោយ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខលោក គួក សុខហួរ អធិការរងខណ្ឌនិងដោយមានការសំរបសំរួលពីលោក សេង ហ៑ាង ព្រះរាជ អាជ្ញរង នៃអយ្យការអមសាលារាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ ថាដោយមានបទបញ្ជា ពីលោកអគ្គស្នង ការរងនិងជាស្នងការរាជធានីភ្នំពេញបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១៦នាក់និងដកហូតសម្ភារះប្រើប្រាស់គ្រឿងញៀននិងគ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែង តែមកជួបជុំគ្នាដើម្បីជាជំរកសំរាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសាយ៉ាងណាក៍ដោយក៍មិនចេះអស់ដែលហើយយើងសង្គេតឃើញថាក្នុងខែនេះគំលាំងគណះបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តង។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋា ននគរបាលខណ្ឌសែនសុខ។

img_1465 img_1466 img_1467 img_1468 img_1469

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More