Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខ្ញុំក៍ចេះស្អុយដែរតើអ្នក ខួរក្បាលឆ្កែឫ ????

ភ្នំពេញ៖ គំនរសំរាមស្អុយគគ្រុកជាច្រើនកន្លែងនៅរាយប៉ាយពេញដងផ្លូវដោយសារឆ្កែឆ្មាកណ្តុរកាយហែកកាកសំណល់ស៊ីចោលក្លិនឆ្អេះឆ្អាបដកដង្ហើមស្ទើរមិនរួចហើយមកដល់ពេលនេះទំនងជាអាជ្ញាធរមូលដ្ឋានមើលមិនឃើញទេមើលទៅបានជាមិនចាត់ការប្រមូលឬឲ្យក្រុមហ៊ុនស៊ិនទ្រីកើបយកទៅបោះចោលដោយសុខចិត្តទុកនៅលម្អភ្នែកមហាជនឆ្លងកាត់ឲ្យជួយស្រង់ក្លិនរាល់ថ្ងៃ។គំនរសំរាមទាំងនេះឋិតនៅតាមបណ្តោយផ្លូវបេតុងនាៗក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបាននាំគ្នារិះគន់ដល់ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីថាមិនបានគិតពីផលប៉ះពាល់បរិស្ថាននិងសុខភាពពួកគេឡើយបានជាមិនទៅកើបយកទៅបោះចោលហើយបានទុកនៅឲ្យមានក្លិនឆ្អេះឆ្អាបយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាមទាំងនេះបាននិយាយថាក្រុមហ៊ុនស៊ិនទ្រីមិនបានទៅប្រមូលសំរាមយូរថ្ងៃមកហើយដោយការមិនទៅប្រមូលសំរាមហេតុនេះហើយទើបធ្វើឲ្យសំរាមកើនឡើងកាន់តែច្រើនឡើងៗនិងធ្វើឲ្យនៅរាយប៉ាយចោលក្លិនអាសោចិ៍ពេញផ្លូវ។ជាទូទៅប្រជាពលរដ្ឋនៅក្បែនោះតែងតែយកសំរាមមកបោះចោលដែលធ្វើអោយវាក្លាយជាទីលានចាក់សំរាមទៅហើយ។

ចំណែកអាជ្ញាធរដែនដីវិញហាក់ដូចជាមិនអើពើជួយជំរុញឲ្យក្រុមហ៊ុនស៊ិនទ្រីរួសរាន់ទៅប្រមូលដែរ គឺសុខចិត្តជិះម៉ូតូឆ្លងកាត់យកដៃខ្ទប់ច្រមុះហួសទៅ ។
កន្លងមកធ្លាប់មានប្រជាពលរដ្ឋដែលរស់នៅភូមិគោកឃ្លាងធ្លាប់បានសរសេរបាដាជាអក្សរធំៗដាក់នៅក្បែគំនរសំរាមដែលមានន័យថា:
– សូមឈប់ចោលសំរាមនៅទីនេះទៀត
-អាជ្ញាធរត្រូវតែដោះស្រាយ
-ខ្ញុំក៍ចេះស្អុយដែរតើអ្នកមានខួរក្បាលឆ្កែឫ?

ប្រជាពលរដ្ឋសំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមកុំយកសំរាមមកដាក់តាមដងផ្លូវសារធារណះទៀតហើយអាជ្ញាធរដែនដីសូមមេត្តាចាត់វិធានការឲ្យក្រុមហ៊ុនស៊ិនទ្រីទៅប្រមូលសំរាមនៅកន្លែទាំងនោះរាល់ថ្ងៃផងបើពុំដូច្នេះទេពីរបីថ្ងៃទៀតនឹងក្លាយជាមានដង្កូវវារចេញពេញផ្លូវទាក់ភ្នែកអ្នកទេសចរមិនខាន។

1ddad0c2-bb97-4db7-90cd-a088179d57bd 27a5e060-fb45-43ca-a18e-4c29e5617ff8

2016082302611f410d-fb51-4cdf-b0c9-304f167dc629 df474edb-d3c9-4f7a-b0e8-b6f9e7a76c385626123c-2279-451f-9e4c-32442af8b59c}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More