ចាន់ រតនា ប៉ះកីឡាករចិន នៅ ONE Championship ប្រទេសសឹង្ហបុរី ឆាប់ៗ នេះ មានសប្បុរសជនឧបត្ថម្ភថវិកា លើកទឹកចិត្តបណ្តើរហើយ!

កីឡា៖ កីឡាករ ចាន់ រតនា និងជួបជាមួយកីឡាករចិន XIE WEI នៅប្រទេស សឹង្ហបុរី ថ្ងៃទី១៨ធ្នូ ២០២០នេះ ជាមួយគ្នានោះ មានសប្បុរសជនមួយចំនួន ដែលគាំទ្រកីឡាកររូបនេះ បានឧបត្ថម្ភជាថវិការលើកទឹកចិត្តផងដែរ។

នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ផេកផ្លូវការណ៍របស់កីឡាករ ចាន់ រតនា បានសរសេរថា ៖ ខ្ញុំបាទ កីឡាករ ចាន់ រតនា សូមថ្លែងអំណរ គុណឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា រួមទាំងសប្បុរសជនក្នុងអង្គភាពទាំងអស់ដែលបានឧបត្ថម្ភលើកទឹកចិត្តរូបខ្ញុំចេញទៅប្រកួតនៅប្រទេសសិង្ហបុរី ថ្ងៃទី១៨ ខែធ្នូ ២០២០។

សប្បុរសជនដែលបានជួយឧបត្ថម្ភមានដូចខាងក្រោម៖

១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ១០០ដុល្លារ
២ លោកវរសេនីយ៍ឯក ជា ប៊ុនឆាយ អនុប្រធានអង្គភាព ៥០ដុល្លារ
៣ លោក វរសេនីយ៍ទោ គង់ ចាន់ធីណា លេខាសមាគមប្រដាល់ក្រសួងមហាផ្ទៃ ៥០ដុល្លារ
៤ លោកវរសេនីយ៍ទោ សុខ គឹមសេង ៥០ដុល្លារ
៥ លោកស្រីវរសេនីយ៍ត្រី លីម ស្រីមុំ ៥០ដុល្លារ
៦ លោកឧកញ៉ា លីម សុផល ១០០ដុល្លារ (សិប្បកម្មផលិតសាច់ប៉ាតេ ម៉ីម៉ី ៩៨៩ )
៧ លោក ហេង រតនា ខាងកសិកម្ម កាកាវ ២០ ដុល្លារ
៨ សិប្បកម្មផលិតសាច់ប៉ាតេ ម៉ីម៉ី ៩៨៩ ១០០ ដុល្លារ

កីឡាករ ចាន់ រតនា  សូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា និងសប្បុរសជនទាំងអស់ ឲ្យជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More