លោកវរសេនីយឯកឆៃ ច័ន្ទតារា ដាក់ពាក្យប្តឹង ស្រាវជ្រាវវែកមុខជនសង្ស័យដែលបង្កើត គណនីហ្វេសប៊ុកក្លែងក្លាយ
បាត់ដំបង៖លោកវរសេនីយឯកឆៃ ច័ន្ទតារា ស្នងការរងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវជនខិលខូចយករូបលោកទៅតាំង(Profile)បង្កើតជាគនណីហ្វេសប៊ុក ឆាតឆរបោកយកលុយពីឈ្មួញ ខ្ចីលុយមិត្តភក្តិទាំងរូបលោកផ្ទាល់មិនដឹងរឿងសូម្បីតែបន្តិច។
ក្រោយពេលលោកបានទទួលដំណឹងនេះ លោកបានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបាត់ដំបង សាលាដំបូងខេត្ត និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីស្រាវជ្រាវវែកមុខជនសង្ស័យដែលតែងតែបង្កើតFace Book ប្រើប្រាស់រូបថតរបស់លោក ប្រព្រឹត្តបទល្មើសជាហូរហែតាំងពីលោកមិនទាន់បានឡើងកាន់តំណែងជាប្រធានការិយាល័យចរាចរណ៍រហូតបច្ចុប្បន្ន មានតួនាទីជាស្នងការរង។
លោកវរសេនីយឯកឆៃ ច័ន្ទតារា បានលើឡើងថា៖គ្រប់បញ្ហាដែលជនល្មើសបានប្រព្រឹត្តមានខ្លឹមសារដូចការរៀបរាប់ខាងលើគឺលោកបដិសេធទាំងស្រុង មិនទទួលខុសត្រូវ ចំពេោះគនណីហ្វេសប៊ុកក្លែងទាំងអស់ដែលមានក្នុងពាក្យបណ្តឹង។
ជាចុងក្រោយលោកបានប្រកាសជាសាធារណៈថា៖ គនណីហ្វេសប៊ុករបស់ លោក គឺឈ្មោះ Chhay Chandara តែមួយគត់ និងភ្ជាប់លេខទូរស័ព្ទផ្ទាល់ខ្លួន Tel:012 37 67 37 ក្រៅពីនោះលោកមិនទទួលខុសត្រូវឡើយ៕
ដោយ ៖ សុខ កុសល