Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីដង្ហែ អង្គកឋិនទាន ចូលមកកាន់វត្តព្រះនាងសេដាសែនជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីដង្ហែ អង្គកឋិនទាន ចូលមកកាន់វត្តព្រះនាងសេដាសែនជ័យ ដែលមានទីតាំងស្ថិតនៅ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ ដោយលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម វេង សាខុន ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

មូលហេតុនៃអវត្តមានរបស់ ឯកឧត្តម វេង សាខុន គឺដោយសារការចាំបាច់ខានមិនបានដែលត្រូវទៅចូលរួមកិច្ចជុំពេញអង្គគណរដ្ឋមន្រ្តីជាមួយសម្តេចតេជោ នៅទីស្តីការគណរដ្ឋមន្រ្តី។ សូមបញ្ជាក់ថា បច្ច័យដែលទទួលបានពីពិធីបុណ្យកឋិន នេះ មានចំនួនសរុប ប្រមាណជា ២៨៥ លានរៀល ទុកសម្រាប់កសាងទីវត្តអារាមចំនួន៦ ក្នុងនេះ គឺប្រគេននិងជូនព្រះចៅអធិការនិងគណៈកម្មការវត្តនាងសេដាសែនជ័យ ចំនួន ១៦០ លានរៀល (៤០ ០០០ដុល្លារ ) និង ១២៥លានរៀល ទៀតប្រគេននិងជូនព្រះចៅអធិការនិងគណៈកម្មការវត្តចំនួន៥ ទៀត ដែលស្ថិតនៅក្នុងឃុំសេដា ស្រុកតំបែរ ក្នុងមួយវត្តៗ ចំនួន ២៥លានរៀល និងបច្ច័យសង្កត់ត្រៃយ ចំនួន ៦លានរៀលបន្ថែមទៀត ក្នុងមួយវត្តៗទទួលបាន ១ លានរៀល។ ដោយឡែកមានវត្តចំនួន២១វត្តទៀត ដែលស្តិតនៅក្នុងឃុំត្រពាំងព្រីង ឃុំតំបែរ ឃុំគោកស្រុក ឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតមបែរ បានទទួលបច្ច័យចំនួន ១លាន រៀល ក្នុងមួយវត្ត ។


ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឯកឧត្តម លោក និងលោកស្រី ដែលបានដឹកនាំ និងចូលរួម ដង្ហែរកឋិនទាននេះទទួលបានជោគជ័យ និងសូមប្រគេន និងជូនពរ ជូនជំពោះ ព្រះតេជគុណ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង ពុទ្ធបរិស័ទ្ធទាំងអស់ដែលបានមានសទ្ធាជ្រះថ្លា ចូលរួមជាបច្ច័យក្នុងពិធីបុណ្យកឋិនតាននេះ បានយ៉ាងច្រើនសម្រាប់ទុកកសាងក្នុងទីវត្តអាមទាំង៦ និងក្នុងឃុំសេដា ស្រុកតំបែរ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយប្រសិនជាឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ មានបំណងបងប្រាថ្នាអ្វីៗ សូមទទួលបានដូចសេចក្តីប្រាថ្នា ។

14606486_1121399004581665_3293984237062985533_n 14656281_1121398877915011_5415899894166435848_n

1 of 4,885

ចំនួនអ្នកទស្សនា
  • 4
  • 636
  • 1,898
  • 8,761,087

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More