Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធសកម្មភាពចោរកម្ម

ភ្នំពេញ៖ កម្លាំងល្បាតអធិការដ្ឋាននិងកម្លាំសហប៉ុស្តិ៍ ហើយនិងប្រជាការពារបានឃាត់ជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ (តេលា)លើផ្លូវ លេខ ៥៩៨ កែង ផ្លូវលេខ៦២R ក្រុមទី១១ ភូមិទួល គោក សង្កាតទួសង្កែ ខណ្ឌឬស្សីកែវ ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

លោកណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ឈុន មាលីន ភេទប្រុស អាយុ36 ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជុស ជុលរថយន្ត និងទី២ឈ្មោះ ទន់ ថា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុស ជុលរថយន្ត។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសំភារ: និងវត្ថុតាងរូួមមាន: សោរខ្សៀរលេខ8 ចំនួន០១ដើម ដែកចុង ស្រួចកែច្នៃប្រវែង០៨ស.ម ចំនួន០១(សំរាប់កាច់សោរកុងតាក់ម៉ូតូ)។  ដែកសៃចំនួន០២ ប្រវែង១០ស.ម សំរាប់ ឆ្កឹះសោរគ្រប់ប្រភេទ និងម៉ូតូ០១គ្រឿងម៉ាក់Susuki. viva ពណ៌ ខ្មៅ ស្លាកលេខ ឃ 9556 ក.ណ1។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់
អធិការដ្ឌាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណំុរឿងបញ្ជូនជនសង្ស័យនិង វត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕

img-20161022-wa0024img-20161022-wa0028

img-20161022-wa0014-1}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More