រកឃើញ ប៊ីចេង សញ្ញារូបវែក ក្លែងក្លាយ ប្រមាណជាង ១៨តោន!

ខេត្តសៀមរាប ៖ កាលពីមួយឆ្នាំមុន គឺនៅថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គបផក) បានបញ្ជាអោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក)ចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធដោយមានការសំរបរំរួលនីតិវិធីពីព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប លោក សំរឹទ្ធ សុខុន បន្តចុះបង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែកក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ជាលទ្ធផលបានរកឃើញ ប៊ីចេងសញ្ញារូបវែកក្លែងក្លាយ សរុបប្រមាណជាង១៨តោន ។

ក្រោយការរកឃើញនេះ ព្រះរាជ្ញារងខេត្តសៀមរាប បានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌ (គបផក) នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។

ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៍មានដល់លោកដើម្បីងាយស្រួលឈានទៅបង្ក្រាបបន្តទៀត តាមរយះលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣ ។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បញ្ជាក់ប្រាប់ ធី អិន អិន នៅថ្ងៃទី១៩ ធ្នូ ២០២០ តាមប្រព័ន្ធ whatsapp ថាជនសង្ស័យខាងលើ បានខ្លួនបញ្ជូនទៅតុលាការហើយ រីឯវត្ថុតាង រក្សាទុកនៅ ស្នងការខេត្តសៀមរាប។ លោកបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់ព័ត៌មាន ពីចៅក្រមសម្រេចក្នុងរឿងនេះផង បើសំណុំរឿង និងជនសង្ស័យបញ្ជូនដល់តុលាការហើយ យើងមិនមានសិទ្ធិទៅលូកលាន់គេទេ ប្រសិនបើដឹងថា តុលាការ ចេញសាលក្រម ថាយ៉ាងណានោះ លោកនិងស្នើយកវត្ថុតាង (ប៊ីចេង) យកទៅបំផ្លាញចោល៕

ប្រភព៖ ប្រធានក្រុមប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More