Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជាប់ដៃនារីកោសជប់ ខណៈឆក់ទូរស័ព្ទមិនបានសម្រេច!

ភ្នំពេញ:បុរសជាជនសង្ស័យម្នាក់ខណះដែលឃើញស្ត្រីម៉ាស្សាកោសជប់អង្គុយមុខផ្ទះម្នាក់ឯងចូលលេបខាយលេងដោយឃើញស្ងាត់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាងម៉ាកអាយហ្វូនហ្វាយពណ៌សរួចរត់ឡើងម៉ូតូតែត្រូវនាងដេញតាមនិងបានទាញរៀនក្រោយម៉ូតូបណ្តាលអោយដួលចាប់បានភ្លាមៗ។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង០៤និង៤០នាទីទាបភ្លឺថ្ងៃទី២៣តុលា២០១៦នៅខាងក្រោយវត្តអង្គតាមិញភូមិគោកចំប៉ក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ សន ដារ៉ា អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងដងកកាត់ទឹកល្អក់១ខណ្ឌទួលគោកនិងមានស្រុកកំណើតភូមិក្រឡោងឃុំជ្រីវៀនស្រុកព្រៃឈរខេត្តកំពង់ចាម។

ស្ត្រីម្ចាស់ទូរស័ព្ទឈ្មោះនឿន សុភី អាយុ១៨ឆ្នាំមុខរបរម៉ាស្សាកោសជប់ស្នាក់នៅភូមុកើតហេតុនិងមានស្រុកកំណើតភូមិភ្នំតូចឃុំកណ្តោលស្រុកទឹកឈូខេត្តកំពត។

តានសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុខណះនាងអង្គុយមុខផ្ទះម្នាក់ឯងស្រាប់តែជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1G-5840 ចូលមកហើយបានមកលេបខាយដាក់នាងនិងបានយកដៃមកចាប់ចង្កេះនាងទៀតដោយឃើញទង្វើរមិនល្អនាងបានស្រែក ហៅថៅកែពេលនោះបុរសជាជនសង្ស័យបានទាញម៉ូតូជិះចេញបាត់ទៅ។

ប្រភពបានប្រាប់ទៀតថាខណះនោះនាងបានអង្គុយលេងឆាតទៅមិត្តភ័ត្ត្រម្នាក់ឯងស្រាប់តែជនសង្ស័យខាងលើដើរចូលមកម្តងទៀតនិងបានឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយពណ៌សរួចរត់ឡើងម៉ូតូ(ម៉ូតូមិនបានពន្លត់ម៉ាសីុនទេ)ពេលនោះនាងក៍ស្ទុះទៅចាប់រៀនម៉ូតូខាងក្រោយបណ្តាលអោយអូសតាមផ្លូវដាច់ជង្កង់និងកែងដៃនិងធ្វើអោយម៉ូតូជនសង្ស័យដួលហើយនាងបានស្រែចោរៗត្រូវបានប្រជាពលរដ្ឋជិតនោះចេញមកច្រោងច្រាងនិងឃាត់ខ្លួនបុរសខាងលើបានភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ចបុរសជាជនសង្ស័យមិនបានសារភាពទេប៉ុន្តែដោយសារសាក្សីនិងវត្ថុតាងគ្រប់គ្រាន់ទោសបីប្រកែកយ៉ាងណាមិនកើតដែល។

បច្ចុប្បន្នបុរសខាងលើត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

2dc922db-c6c4-4823-9f5b-412c4db0c0af 22b78b0c-0888-48fb-9c07-16c7495468fe ef7be66e-b4a0-4e11-915a-ffbcb7e93bab f30f3de9-b4ae-443c-a6ed-f17575d79506

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More