ប្រកាសលិខិតបង្គាប់ការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីការប្រគល់ភារកិច្ចជូន លោកស្នងការរង អធិការរង និងនាយប៉ុស្តិ៍ស្តីទី ស្ទឹងមានជ័យទី១

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃពុធ ១រោចខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំនៃរដ្ឋបាលខណ្ឌមានជ័យ បានប្រារព្ធពិធី ប្រកាស តែងតាំងមុខតំណែង លោកអនុសេនីយ៍ឯក សន ភឿន ពីនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ជានាយប៉ុស្តិ៍ស្តីទី នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី គល់ យី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក លោកស្រី អធិការរងនគរបាលខណ្ឌ លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ និងមន្រ្តីនគរបាលខណ្ឌជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការរង បានធ្វើការកោតសរសើរដល់លោកអនុសេនីយ៍ឯក សន ភឿន ដែលបានខិតខំប្រឹងប្រែង ការពារសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ ដោយការខិតខំប្រឹងប្រឹងប្រែងនេះបានធ្វើអោយបទល្មើសថយចុះជាច្រើននៅក្នុងមូលដ្ឋាន ។

ម្យ៉ាងវិញទៀត ឯកឧត្តម ស្នងការរង បានណែនាំដល់លោកអនុសេនីយ៍ឯក សន ភឿន អោយចុះជាប្រចាំក្នុងការណែនាំអប់រំប្រជាពលរដ្ឋទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន ។

ជាពិសេសទៅទៀតមួយរយ:ពេលកន្លងនេះ លោកអនុសេនីយ៍ឯក សន ភឿន ត្រូវបានសរសើរ និងទទួលស្គាល់ការងារពីសំណាក់ប្រជាពលរដ្ឋ ដោយបានផ្តល់សេវាសាធារណ:បានយ៉ាងល្អ និងឆាប់រហ័សដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ស្នងការរង បានធ្វើការណែនាំដល់ លោកអនុសេនីយ៍ឯក សន ភឿន បន្តការខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ចខ្លួន នៅក្នុងឆ្នាំថ្មី ២០២១ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចជាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជាពិសេស ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ កុំអោយពួកគាត់មានការព្រួយបារម្ភ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More